តារាប្រុសរ៉េបវ័យក្មេង សំឡេងពីរោះ ទេព ពិសិដ្ឋ បានទម្លាក់ MV បទ «យប់ស្ងាត់» ក្រោយផ្ទុះការពេញនិយមខ្លាំងលើបណ្ដាញសង្គម Tik Tok។ បទថ្មីនេះរបស់ Rapper ថ្មីរូបនេះ ក៏មិនសូវខុសពីចម្រៀងមុនៗរបស់លោកដែរ ភាគច្រើនល្បីលើបណ្ដាញសង្គមផ្សេងជាមុនសិន ទើបចេញ MV ជាក្រោយ។


ទាំង MV និង lyric របស់បទ «យប់ស្ងាត់» តារាប្រុសវ័យក្មេងក្នុងវិស័យចង្វាក់ហ៊ីបហប ទេព ពិសិដ្ឋ បានផលិតចេញយ៉ាងល្អឥតទាស់។ ដូចនេះហើយមិនមែនជារឿងចៃដន្យឡើយដោយមានអ្នកគាំទ្រខ្លាំង ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រអតីតតារាហង្សមាសរូបនេះ គឺអ្នកធ្វើវីដេអូ Reaction បរទេសជាច្រើនពីបទនោះដែរ។
ការរៀបចំខ្លួនរបស់ ពិសិដ្ឋ ក្នុង MV បទថ្មីក៏មើលទៅឡូយខ្លាំង ដែលជាស្ទីល៍របស់តារារ៉េបទូទៅចូលចិត្ត ដោយមានការពាក់នូវគ្រឿងអលង្ការជាច្រើន និងធ្មេញស្រោមមាសបន្ថែម។ ក្រឡេកទៅមើលការគាំទ្រលើបណ្ដាញសង្គម Facebook បទ «យប់ស្ងាត់» មានអ្នកចូលមើលរហូតទៅដល់ជាង ២ លានដងឯណោះ ហើយអ្នក Like វិញដល់ទៅជាង ១៤០ K។ ចំណែកក្នុង YouTube វិញបទថ្មីរបស់ម្ចាស់ពានរង្វាន់ពានកម្មវិធី The Voice Kids Cambodia រដូវកាលទី២ បានហក់ឡើងលេខ៥ជាបទពេញនិយមស្ដាប់។
អ្នកគាំទ្រ ទេព ពិសិដ្ឋ បានលើកឡើងថាតារាចម្រៀងរូបនេះ នៅពេលដែលបត់ខ្លួនចូលមកប្រឡូកក្នុងវិស័យ Hip Hop ,R&B កាន់តែទទួលបានប្រជាប្រិយភាព។ អ្នកគាំទ្រខ្លះលើកឡើងថាបទថ្មីមួយណាក៏ដោយរបស់តារាប្រុសវ័យ១៨ ឆ្នាំ រូបនេះល្បីទាំងអស់៕





រូបភាព៖ Tep Piseth























Account
Security
Favourite Content