កាលពីដើមខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ព្រះនាង នរោត្តម ជេនណា និងញាតិវង្សជាច្រើនអង្គបានចុះទៅសួរសុខទុក្ខជនភៀសសឹក និងបានយកសម្ភារៈជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាខ្លះ ដើម្បីសម្រួលការលំបាកខ្លះដល់ប្រជាជនកម្ពុជាជាច្រើនដែលរងផលប៉ះពាល់ពីការឈ្លានពានពីសំណាក់កងទ័ពសៀម មកលើកម្ពុជា។

ដំណើរទៅកាន់កន្លែងដែលប្រជាជនខ្មែរ រត់គេចពីការឈ្លានពានរបស់សៀម មកកាន់ទីសុវត្ថិភាព ព្រះនាងតូច ជេនណា ក៏បានសំណេះសំណាលជាមួយជនរងគ្រោះជាច្រើននាក់។ សែរាជវង្ស និងជាសិល្បករខ្មែរដែលខ្នះខ្នែងជួយដល់សង្គមជាតិរូបនេះ បានហូរទឹកនេត្រា គ្រាស្ដាប់ការរៀបរាប់ពីការលំបាករបស់ប្រជាជនស្លូតត្រង់ ដែលត្រូវប៉ះពាល់ពីការបាញ់ប្រហាររបស់ទាហានសៀម។
តាមរយៈរូបភាពព្រះនាង នរោត្តម ជេនណា នាគ្រាចុះទៅជួបផ្ទាល់នៅជំរំមួយក្នុងខេត្តព្រះវិហារ ដែលជាជនភៀសសឹករត់គេចពីសង្គ្រាមនៅព្រំដែន ទ្រង់ទទួលបានការស្រលាញ់ចូលចិត្តខ្លាំង ទាំងប្រុសទាំងចាស់ សុទ្ធតែបានមកស្វាគមន៍។

សែរាជវង្សព្រះជន្ម ១៣ ព្រះវស្សាអង្គនេះ មុនត្រឡប់មករាជធានីភ្នំពេញវិញ ក៏បានឆៀងចូលទៅខេត្តសៀមរាប និងបានទៅបន់ស្រន់ដល់ទីសក្ការ និងដួងព្រះវិញ្ញាណព្រះមហាក្សត្រគ្រប់ជំនាន់ព្រមទាំងបុព្វបុរសដូនតាខ្មែរនាទឹកដីអង្គរ ដើម្បីសុំសេចក្ដីសុខ និងការពារប្រជាជនខ្មែរ ព្រមទាំងកងទ័ពដែលកំពុងឃាត់ខ្លួន ឆាប់បានត្រឡប់មកមាតុភូមិវិញជាមួយសុខភាពល្អ និងសុវត្ថិភាព។
គួរបញ្ជាក់ថា ព្រះនាង ជេនណា និងអនាគតពូថ្លៃ លោក អ៊ឹង ស៊ីវឈន់ CEO ក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក បង្កើតមូលនិធិ ដើម្បីជួយដល់ប្រជាជនខ្មែរដែលបានភៀសខ្លួនពីតំបន់ព្រំដែន ដែលថៃបានផ្ទុះអាវុធជាមួយកងទ័ពកម្ពុជា៕




រូបភាព៖Jenna Norodom























Account
Security
Favourite Content