ព្រះនាង ជេនណា ហូរទឹកនេត្រាសស្រាក់ គ្រាចុះសួរសុខទុក្ខជនភៀសសឹក

កាលពី​ដើម​ខែ​សីហា ឆ្នាំ ២០២៥ កន្លង​ទៅ ព្រះនាង នរោត្តម ជេនណា និង​ញាតិវង្ស​ជាច្រើន​អង្គ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ជន​ភៀសសឹក និង​បាន​យក​សម្ភារៈ​ជា​គ្រឿង​ឧបភោគ បរិភោគ ព្រម​ទាំង​ថវិកា​ខ្លះ ដើម្បី​​សម្រួល​ការ​លំបាក​ខ្លះ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ឈ្លានពាន​ពី​សំណាក់​កង​ទ័ព​សៀម មក​លើ​កម្ពុជា។

ដំណើរ​ទៅ​កាន់​កន្លែង​ដែល​ប្រជាជន​ខ្មែរ រត់​គេច​ពី​ការ​ឈ្លានពាន​របស់​សៀម មក​កាន់​ទី​សុវត្ថិភាព ព្រះនាង​តូច ជេនណា ក៏​បាន​សំណេះសំណាល​ជាមួយ​ជនរងគ្រោះ​ជាច្រើន​នាក់។ សែ​រាជវង្ស និង​ជា​សិល្បករ​ខ្មែរ​ដែល​ខ្នះខ្នែង​ជួយ​ដល់​សង្គម​ជាតិ​រូប​នេះ បាន​ហូរ​ទឹក​នេត្រា គ្រា​ស្ដាប់​ការ​រៀបរាប់​ពី​ការ​លំបាក​របស់​ប្រជាជន​ស្លូតត្រង់ ដែល​ត្រូវ​ប៉ះពាល់​ពី​ការ​បាញ់​ប្រហារ​របស់​ទាហាន​សៀម។

តាម​រយៈ​រូបភាព​ព្រះនាង នរោត្តម ជេនណា នា​គ្រា​ចុះ​ទៅ​ជួប​ផ្ទាល់​នៅ​ជំរំ​មួយ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​ជា​ជន​ភៀស​សឹក​រត់​គេច​ពី​សង្គ្រាម​នៅ​ព្រំដែន ទ្រង់​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ខ្លាំង ទាំង​ប្រុស​ទាំង​ចាស់ សុទ្ធតែ​បាន​មក​ស្វាគមន៍។

សែ​រាជវង្ស​ព្រះជន្ម ១៣ ព្រះ​វស្សា​អង្គ​នេះ មុន​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ក៏​បាន​ឆៀង​ចូល​ទៅ​ខេត្ត​សៀមរាប និង​បាន​ទៅ​បន់​ស្រន់​ដល់​ទី​សក្ការ​ និង​ដួង​ព្រះ​វិញ្ញាណ​ព្រះ​មហាក្សត្រ​គ្រប់​ជំនាន់​ព្រម​ទាំង​បុព្វបុរស​ដូនតា​ខ្មែរ​នា​ទឹកដី​អង្គរ ដើម្បី​សុំ​សេចក្ដី​សុខ និង​ការពារ​ប្រជាជន​ខ្មែរ ព្រម​ទាំង​កងទ័ព​ដែល​កំពុង​ឃាត់​ខ្លួន ឆាប់​បាន​ត្រឡប់​មក​មាតុភូមិ​វិញ​ជាមួយ​សុខភាព​ល្អ និង​សុវត្ថិភាព។

គួរ​បញ្ជាក់​ថា ព្រះ​នាង ជេនណា និង​អនាគត​ពូ​ថ្លៃ លោក អ៊ឹង ស៊ីវឈន់ CEO ក្រុមហ៊ុន​ដូនពេញ ​ត្រេឌីង ឯ.ក ​បង្កើត​មូលនិធិ ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ​ដែល​បាន​ភៀស​ខ្លួន​ពី​តំបន់​ព្រំដែន ដែល​ថៃ​បាន​ផ្ទុះ​អាវុធ​ជាមួយ​កង​ទ័ព​កម្ពុជា៕

រូបភាព​៖Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *