តារាសម្ដែងអង់គ្លេស Tom Holland បាន Update ព័ត៌មានសម្រាប់អ្នកគាំទ្រជុំវិញពិភពលោកពាក់ព័ន្ធដំណើការផលិតរឿង Spider-Man ដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរមកហើយ តាមរយៈការចែករំលែករូបភាពបង្ហាញពីការចាប់ផ្តើមថតភាពយន្ត Spider-Man: Brand New Day ថ្ងៃដំបូង។


មុននេះប៉ុន្មានថ្ងៃ ទំព័រផ្លូវការរបស់ខ្សែភាពយន្តនេះក៏បានបង្ហាញពីការវិលត្រឡប់របស់ Tom Holland មកកាន់តំណែងតួអង្គមនុស្សពីងពាងជាថ្មី ព្រមទាំងបានបញ្ជាក់ពីកាលបរិច្ឆេទចេញបញ្ចាំងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។ វីដេអូឃ្លីបបានបង្ហាញពីពេល Tom Holland កំពុងកម្ដៅសាច់ដុំ និងដើរចេញពីស្រមោលងងឹត មុនពេលនិយាយថា “ពួកយើងត្រៀមខ្លួនហើយឬនៅ?” ប៉ុន្តែអ្វីដែលអ្នកគាំទ្រ MCU បានកត់សម្គាល់ និងយកចិត្តទុកដាក់នោះគឺឈុត Spider-Man ថ្មីរបស់លោក ដែលមើលទៅខុសពីភាពយន្តទាំងបីវគ្គកន្លងទៅ។ ឈុតថ្មីនេះមានក្រឡាសំណាញ់ពីងពាងដែលច្បាស់ជាងមុន និងនិមិត្តសញ្ញាពីងពាងធំជាងមុននៅលើទ្រូង។ ពោលឈុត Spider-Man ថ្មីរបស់ Tom Holland គឺកាន់តែខិតទៅជិតដូចឈុតក្នុងសៀវភៅ Comic ជាងពេលមុនៗ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Tom Holland និងក្រុមការងាររបស់លោកកំពុងថតរឿង Spider-Man: Brand New Day នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ហើយប្រជាជនក្នុងតំបន់នោះក៏បានថតរូបភាពនៅពីក្រោយឆាកចែករំលែកព្រោងព្រាតតាមអ៊ីនធឺណិត។








ភាពយន្ត Spider-Man: Brand New Day នឹងបន្តសាច់រឿងពីភាគមុនដែលចេញក្នុងឆ្នាំ២០២១ មានចំណងជើងថា Spider-Man: No Way Home ដោយត្រូវបានកែសម្រួលពីសៀវភៅ Comic ចំណងជើងដូចគ្នា។ នៅក្នុងខ្សែភាពយន្តមុន មនុស្សម្នាលើពិភពលោកបានភ្លេចអស់ទៅហើយថាសិស្សវិទ្យាល័យធម្មតា Peter Parker គឺជាបុរសពិតនៅពីក្រោយឈុត Spider-Man ។ ក្រៅពី Tom Holland តារាសម្ដែង Mark Ruffalo ក៏នឹងវិលត្រលប់សម្តែងតួនាទីរបស់ខ្លួនគឺ Bruce Banner ឬ Hulk ឡើងវិញផងដែរ នៅក្នុងខ្សែភាពយន្ត Spider-Man ថ្មីនេះ ៕

























































Account
Security
Favourite Content