វីដេអូបន្ថែមទៀតដែលបង្ហាញពីការច្រៀងរបស់ព្រះនាង នរោត្តម ជេនណា ជាមួយកំពូលតារាសម្ដែង និងចម្រៀងជើងចាស់តៃវ៉ាន់ Jiang Yuheng។ តាមរយៈវីដេអូដែលព្រះនាងសែរាជវង្សខ្មែរអង្គនោះឡើងបកស្រាយចម្រៀងជាមួយទទួលបានការស្វាគមន៍ដោយស្នូលទះដៃ និងហ៊ោកញ្ជ្រៀវពីសំណាក់អ្នកទៅទស្សនា។


ការប្រគំតន្ត្រីរបស់តារាចម្រៀងជើងចាស់ Jiang Yuheng នៅកីឡដ្ឋានអូឡាំពិក Ningbo ប្រទេសចិនស្ថិតនៅភាគឦសានខេត្ត Zhejiang សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសឡើងឆាកប្រគំតន្ត្រីជាមួយតារាចម្រៀងជើងចាស់ ព្រះនាងតូច ជេនណា បានបកស្រាយចម្រៀងរួមគ្នាមួយបទ ជាមួយលោក Jiang Yuheng គឺបទ «爱我你怕了吗» និងចម្រៀង ២ បទទៀតដូចជា «永不失联的爱» និងបទ «不稀罕»។
គ្រាន់តែពេលចម្រៀងជើងចាស់ Introduce ពីសមាសភាពរបស់ព្រះនាង នរោត្តម ជេនណា ដែលមកពីប្រទេសកម្ពុជាភ្លាម មហាជនដែលបានទៅទស្សនាការប្រគំតន្រ្តីនោះ បានស្រែកហ៊ោពេញស្តាតបាត់ទៅហើយ។


រយៈពេលជិត ១០ នាទីដែលព្រះនាង នរោត្តម ជេនណា បានឡើងសម្ដែងនៅលើឆាកដ៏ធំនៅចិន។ អ្វីដែលធ្វើឲ្យប្រជាជនខ្មែរកាន់តែមានមោទនភាពចំពោះទ្រង់ គឺសមត្ថភាពសិល្បៈរបស់តារាខ្មែរ និងជាសែរាជវង្សខ្មែរអង្គនេះ មានអ្នកគាំទ្រនៅចិនច្រើនខ្លាំង។ ការបកស្រាយចម្រៀងរបស់ទ្រង់ពិតជាពីរោះ ទើបអាចឆក់បានការគាំទ្រដ៏សម្បើមបែបនេះលើឆាកតន្ត្រីដ៏ធំ។
អ្នកគាំទ្របានលើកឡើងថា បទទាំង ៣ ដែលព្រះនាងតូចច្រៀង សុទ្ធសឹងជាបទពិបាកច្រៀង តែទ្រង់អាចធ្វើបានយ៉ាងល្អខ្លាំង បកស្រាយរួមគ្នាក៏ពីរោះ ច្រៀងម្នាក់ឯងក៏ពីរោះ និងមានអ្នកគាំទ្រស្រែកច្រៀងតាមទៀតផង។
ប៉ុន្មានឆ្នាំចុងក្រោយនេះព្រះនាងខ្មែរព្រះជន្ម ១៣ ព្រះវស្សាអង្គនេះ ត្រូវបានតំណាងខ្មែរ ឈរនៅលើវេទិកាផ្លូវការរបស់ប្រទេសចិនជាច្រើនដង។ កេរ្តិ៍ឈ្មោះក្រអូបសុះសាយរបស់ព្រះនាង ជេនណា ដែលមានទាំងកិរិយាមារយាទថ្លៃថ្នូរ ចំណេះដឹងភាសាបរទេស ៤ រួមទាំងភាសាកំណើតទៀតនោះ ធ្វើឲ្យទ្រង់អាចធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីធំៗជាច្រើននៅក្រៅប្រទេស៕








រូបភាព៖ Jenna Norodom























Account
Security
Favourite Content