អញ្ជើញជាកិត្តិយសចូលរួមនៅក្នុងកម្មវិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នៅព្រះលានជល់ដំរី ក្រុងអង្គរធំ ព្រះនាង នរោត្តម ជេនណា គ្រងឈុតពណ៌ក្រហមឆ្អិនឆ្អៅដែលមានប៉ាក់ទង់ជាតិកម្ពុជា-ចិនបង្ហាញភាពស្រស់ស្អាត និងលេចធ្លោខ្លាំងនៅក្នុងកម្មវិធីទាំងមូល។

មានព្រះជន្នត្រឹម ១៤ វស្សា តែទ្រង់ នរោត្តម ជេនណា មានរូបសម្រស់ស្រស់ស្អាតខ្លាំង មិនតែប៉ុណ្ណោះទេពកោសល្យ សមត្ថភាពសម្តែង និងច្រៀង គឺទ្រង់ពិតជាគួរឱ្យស្ងើចសរសើរខ្លាំងណាស់។ ជាក់ស្តែង នាពេលថ្មីៗនេះ ព្រះនាងតូចបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធី បើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិនឆ្នាំ ២០២៤ ដែលប្រព្រឹត្តិឡើងនៅព្រះលានជល់ដំរី បរិវេណអង្គរធំ ខេត្តសៀមរាប កាលពីរាត្រីថ្ងៃសៅរ៍ ទី ១៣ ខែមករា ឆ្នាំ ២០២៤ ក្រោមក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ។



នៅក្នុងកម្មវិធីព្រះនាងបានឡើងបកស្រាយចម្រៀងមួយបទ “ស្រណោះស្រុកចិន” ដែលជាស្នាព្រះហស្តនិពន្ធផ្ទាល់ដោយសម្តេចក្រុមព្រះនរោត្តម សីហនុ សម្តេចតាទួតរបស់ព្រះនាង។ ព្រះនាងច្រៀងបានយ៉ាងពីរោះនៅក្នុងបទចម្រៀងមួយបទនេះ មិនតែប៉ុណ្ណោះ ឈុតដែលទ្រង់គ្រងនៅក្នុងកម្មវិធីពិតជាស័ក្តិសមខ្លាំងបំផុតជាមួយចម្រៀងបទនេះ៕

















































Account
Security
Favourite Content