មិនថាកូននៅទីណា ម្ដាយ Jennie នៅតែបន្ដផ្ដល់ភាពកក់ក្ដៅឱ្យកូនស្រីក្នុងថ្ងៃកំណើត

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ គឺថ្ងៃកំណើតរបស់កំពូលតារាខេប៉ុប Jennie សមាជិកក្រុមតារាចម្រៀងនារី BLACKPINK ហើយអ្នកគាំទ្រក៏បានជូនពរនាងយ៉ាងច្រើនកុះករផងដែរ។ ជារៀងរាល់ឆ្នាំនាងតែងតែទទួលបានកាដូជាច្រើនពីប្រេនល្បីៗលំដាប់ពិភពលោក។

យ៉ាងណាមិញ ពីមួយឆ្នាំទៅមួយឆ្នាំ Jennie ក៏តែងតែទទួលបានកាដូពិសេសដ៏មានតម្លៃពីអ្នកម្ដាយជាទីស្រឡាញ់គឺបាច់ផ្កាកុលាបខៀវយ៉ាងស្រស់ស្អាត។ ទម្លាប់ដែលពោរពេញដោយក្ដីស្រឡាញ់បែបនេះបានធ្វើឱ្យអ្នកគាំទ្រមានរំភើបជំនួសតារាចម្រៀងរូបនេះ ថែមទាំងបានកោតសរសើរម្ដាយរបស់នាងថាមិនថាកូននៅទីណា ល្បីល្បាញយ៉ាងណា គាត់នៅតែបន្តផ្ដល់អារម្មណ៍កក់ក្ដៅដល់កូនស្រីជាទីស្រឡាញ់ជានិច្ច។

មិនត្រឹមតែជូនអំណោយនោះទេ ម្ដាយរបស់នាងក៏ជាកម្លាំងចិត្តដ៏ធំទៀតផងដើម្បីគាំទ្រកូនស្រីដូចជាចូលរួមក្នុងការប្រគំតន្រ្ដីទេសចរណ៍នៅប្រទេសជប៉ុនកាលពីឆ្នាំ ២០២៣ ជាដើម។ សម្រាប់អ្នកដែលបានឃើញរូបថតរបស់ Jennie ជាមួយម្ដាយរបស់នាង ពួកគេក៏លាន់មាត់ថា Jennie មើលទៅប្រៀបដូចជាក្មេងស្រីតូចម្នាក់ដែលនៅក្នុងរង្វង់ដៃម្ដាយផងដែរ។

គួរបញ្ជាក់ផងដែរថាផ្កាកុលាបពណ៌ខៀវគឺជានិមិត្តរូបនៃភាពអាថ៌កំបាំង និងមោទនភាព។ ជាពិសេសពណ៌ខៀវជាពណ៌កម្ររបស់ផ្កាមួយនេះ ដូច្នេះការជូនផ្កាកុលាបខៀវទៅនរណាម្នាក់គឺជាការជូនពរឱ្យគេមានភាពលេចធ្លោក្នុងចំណោមមនុស្សជាច្រើនផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា