Charmaine Sheh ចាយលុយទិញផ្ទះជិត ៤ លានដុល្លារអាមេរិក ជូនកាដូខ្លួនឯងឆ្នាំថ្មី

ឈានចូលដល់វ័យ ៤៨ ឆ្នាំហើយក្ដី ប៉ុន្ដែអាជីពសិល្បៈរបស់តារាស្រីហុងកុង Charmaine  Sheh នៅតែកាក់កបខ្លាំង និងបន្ដបង្ហាញមុខក្នុងរឿងភាគល្បីៗ ជាច្រើន។ ជាពិសេស ថ្មីៗ នេះ រូបនាងបានឈ្នះពានរង្វាន់ដល់ទៅ ៣ នៅក្នុងកម្មវិធីទទួលពានរបស់ស្ថានីយទូរទស្សន៍ TVB។ ក្នុងនោះរួមមានពាន TVB Queen, Queen in Malaysia និងពានរង្វាន់តារាស្រីឆ្នើម។

ជាមួយគ្នាដែរ ដើម្បីជាកាដូលើកទឹកចិត្ដដល់ការខិតខំប្រឹងប្រែងរបស់ខ្លួនមួយរយៈពេលចុងក្រោយ តារាស្រី Charmaine  Sheh ត្រូវបានគេរាយការណ៍ថា ចំណាយប្រាក់ប្រមាណ ២៨ លានយន់ ឬប្រហាក់ប្រហែល ៣,៩ លានដុល្លារអាមេរិក។ យោងតាមប្រភពព៌ត៌មានហុងកុងបានទម្លាយថា ផ្ទះដែលតារាស្រីរូបនេះទិញជាប្រភេទផ្ទះធំមួយ មានបន្ទប់ចំនួន ៣។

បើតាមការបញ្ជាក់របស់តារាស្រី Charmaine  Sheh ក្នុងបទសម្ភាសចាស់ៗ ថា៖ នាងមិនចាប់អារម្មណ៍មានស្នេហា ឬបង្កើតគ្រួសារឡើយ។ ហើយនាងជាមនុស្សចូលចិត្ដទិញរបស់របរសន្សំទុក រាល់ពេលដែលនាងជោគជ័យលើអ្វីមួយ នាងតែងតែផ្ដល់កាដូដល់ខ្លួនឯងដូចជា កាបូប និងសម្ភារផ្សេងៗ ជាដើម។

ក្រៅពីផ្ទះដែលនាងទើបទិញថ្មី បច្ចុប្បន្នតារាស្រី   Charmaine  Sheh មានផ្ទះតូច ធំ នៅឯហុងកុងដល់ទៅ ៥ កន្លែងផ្សេងទៀត សរុបជាទឹកប្រាក់ប្រហែលជាង ១២ លានដុល្លារអាមេរិក។ នាងមិនត្រឹមតែជាសម្ដែងដ៏ឆ្នើមនោះទេ នាងក៏ជាអ្នកជំនួញផ្នែកអចលនទ្រព្យផងដែរ។ ភាពជោគជ័យរបស់នាងធ្វើឲ្យមហាជនបានដាក់រហ្សសនាមឲ្យថា ជាសេដ្ឋីនីប្រចាំស្ថានីយ៍ទូរទស្សន៍ TVB។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី ២០២៤ តារាស្រីរូបនេះនឹងត្រៀមត្រឡប់មកជួបអ្នកគាំទ្រម្ដងទៀតដោយបង្ហាញខ្លួនក្នុងរឿងភាគថ្មីចំនួន ២ គឺរឿង “Fry Me to the Moon” និង “Family Heir”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ