រូបភាព pre-wedding ផ្លូវការរបស់ ពេជ្រ ពិសី នៅទឹកដីសៀមរាបពិតជាស្រស់ស្អាត

កម្មវិធី​មង្គលការ​របស់​អ្នក​ផលិត​មាតិកា ពេជ្រ ពិសី កាន់តែ​កៀក ហើយ​ម្ចាស់​ផលិតផល​ផ្កា​រូប​នេះ ក៏​បាន​រៀបចំ​រឿង​មួយ​ចំនួន​រួច​ផង​ដែរ មិន​ថា proposal, pre-wedding និង​បទ​ចម្រៀង​សម្រាប់​ថ្ងៃ​ពិសេស​របស់​ខ្លួន ក៏​រួចរាល់​ផង​ដែរ រង់ចាំ​តែ​ថ្ងៃ​ចូល​រោង​ប៉ុណ្ណោះ។

ងាក​មក​មើល​រូបភាព pre-wedding របស់​កញ្ញា ពេជ្រ ពិសី នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប​ឯណោះ​វិញ ពិតជា​ស្រស់​ស្អាត និង​ប្រណីតភាព​របស់​សម្លៀកបំពាក់​ខ្មែរ។ ត្រឹម​តែ​ឈុត​ស្បៃ​ពណ៌​ផ្កា​ឈូក​១ ​ប៉ុណ្ណោះ ដែល ពិសី និង​គូ​ដណ្ដឹង​បាន​បង្ហាញ តែ​អាច​សន្មត​បាន​ថា មង្គលការ​នៅ​ថ្ងៃ​ខាង​មុខ​នឹង​អស្ចារ្យ។

ពេជ្រ ពិសី បាន​ដាក់​ថ្ងៃ​រៀប​មង្គលការ​របស់​នាង​ជាមួយ​គូស្នេហ៍​នៅ​ថ្ងៃ ២២ ខែ០២ ឆ្នាំ ២០២៦ ខាង​មុខ​នេះ​ហើយ ពោល​គឺ​នៅតែ​១​ខែ​ទៀត​ប៉ុណ្ណោះ។ ពេជ្រ ពិសី និង​គូដណ្ដឹង​តាំង​ពី​ស្រលាញ់​គ្នា​មក​ដល់​ពេល​នេះ មាន​រយៈពេល ១០ ឆ្នាំ​ហើយ ដោយ​ចាប់ដៃ​គ្នា​រកស៊ី និង​ផលិត​មាតិកា​ផ្សេង​ៗ​លើ​បណ្ដាញ​សង្គម មាន​អ្នក​មើល​ច្រើន។ មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​ជា​ថៅកែ​ស្រី​វ័យក្មេង​មាន​ទេពកោសល្យ​ក្នុង​ការ​ធ្វើ​ទីផ្សារ​ខ្លួនឯង​ផង​ដែរ។

គួរ​បញ្ជាក់​ថា ពេជ្រ ពិសី ជា​អ្នក​បង្កើត​មាតិកា និង​អ្នក​ជំនាញ​វ័យ​ក្មេង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ព្រោះ​នាង​ចែករំលែក​រឿងរ៉ាវ​ល្អ​ៗ​ដល់​អ្នក​គាំទ្រ។ ការ​តស៊ូ​ពុះពារ​របស់​កញ្ញា​មិន​ថា​ជីវិត​ស្នេហា ឬ​ការ​រកស៊ី នាង​បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម ដើម្បី​ផ្ដល់​ជា​មេរៀន ក៏​ដូចជា​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​ខិតខំ​ប្រឹងប្រែង​កុំ​ចុះចាញ់ រហូត​ទទួល​បាន​ជោគជ័យ​ដូច​សព្វថ្ងៃ៕

រូបភាព៖ Pich Pisey 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់



Leave a Reply

Your email address will not be published.Required fields are marked *