ក្រុម ប៉ូឡារិច ជ្រើសជាសិល្បករតំណាងកម្ពុជាចូលរួម AXEAN FESTIVAL 2023 នៅសិង្ហបុរី

យោងតាមការបង្ហោះជាសាធារណៈរបស់ទំព័រហ្វេសប៊ុកផ្លូវការ Baramey Productionបានឱ្យដឹងថា ក្រុមចម្រៀងកំពុងមានប្រជាប្រិយភាព ប៉ូឡារិច ដែលមានសមាជិក ២ រូប គឺ នរិទ្ធ និង ជូវី ត្រូវបានជ្រើសរើសជាសិល្បករតំណាងឱ្យប្រទេសកម្ពុជា ចូលរួមសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីនាថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ នេះ។

Baramey Production បង្ហោះឡើងថា «អបអរសាទរ “POLARIX” ដែលក្លាយជាសិល្បករតំណាងឱ្យប្រទេសកម្ពុជា ចូលរួមសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីនាថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ នេះ! នេះជារឿងគួរឱ្យរំភើបបំផុតសម្រាប់វិស័យតន្ត្រីរបស់ពួកយើង ដែលមានសិល្បករពោរពេញដោយសមត្ថភាពជាច្រើនរូបមានឱកាសបានចេញទៅសម្តែងក្រៅស្រុក»។

ក្រឡេកទៅមើល ក្រុមចម្រៀង ប៉ូឡារិច វិញនោះក៏បានសម្តែងអារម្មណ៍រំភើបរីករាយចំពោះភាពជោគជ័យនេះយ៉ាងដូច្នេះ៖ «នេះគឺជាជំហានមួយដ៏ជោគជ័យសម្រាប់ពួកយើង ដែលបានចេញទៅសម្តែងតំណាងឱ្យប្រទេសកម្ពុជាពួកយើងទាំងពីររូប នឹងមានវត្តមានចូលរួមសម្ដែងនៅក្នុងកម្មវិធីមហោស្រពតន្រ្តី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ អរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រ និងផ្តល់ក្តីស្រលាញ់ ហើយជឿលើចក្ខុវិស័យតន្ត្រីរបស់ពួកយើង Polarix នឹងមានអ្វីថ្មីៗនាំមកជូនអ្នកទាំងអស់គ្នាឆាប់ៗនេះ»។

AXEAN FESTIVAL គឺជាមហាស្រពតន្រ្តីក្នុងស្រុកដំបូងគេនៅអាស៊ីអាគ្នេហ៍ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នាំតន្រ្តីអាស៊ីអាគ្នេយ៍ទៅកាន់ឆាកពិភពលោក។ AXEAN FESTIVAL 2023 ត្រូវគេដឹងថា ជាការបង្កើតថ្មីចេញពីមហោស្រព ASEAN Music Showcase Festival ដែល វណ្ណដា ធ្លាប់បានចូលរួមកាលពីឆ្នាំ ២០២២ ហើយសម្រាប់ឆ្នាំនេះ ប៉ូឡារិច ត្រៀមនឹងចូលរួម AXEAN FESTIVAL 2023 ជាមួយសិល្បករ ២៩ នាក់ផ្សេងទៀត ដែលគ្រោងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសិល្បៈ Goodman ប្រទេសសិង្ហបុរី អាចឲ្យអ្នកចូលរួមទស្សនាដោយឥតគិតថ្លៃ តែគ្រប់គ្នាត្រូវលើកទឹកចិត្តឱ្យអ្នកចូលរួមធ្វើការបរិច្ចាគ ដើម្បីជាទុនជួយគាំទ្រសិល្បករ និងតន្រ្តីករផងដែរ។

កុំភ្លេចរង់ចាំតាមដានដំណើរចេញទៅចូលរួម មហោស្រពតន្ត្រី AXEAN FESTIVAL 2023 របស់ក្រុមចម្រៀង ប៉ូឡារិច នៅសិង្ហបុរី នាថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ ឱ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្តដល់សិល្បករកម្ពុជាយើង!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ