ទ្រី សក្កដា និង PeyPey Dy រន្ធត់ចិត្តខ្លាំង ក្រោយការចាកចេញមិនបានលាអ្នកដឹកនាំរឿង កៅ សីហា ព្រោះត្រូវណាត់គ្នាមើលការងារថ្ងៃស្អែក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ដំណឹង​ដ៏​សែន​រន្ធត់​​នៃ​ការ​បាត់បង់​អ្នក​និពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​រស្មី​ហង្ស​មាស​បាន​ធ្វើ​ឱ្យ​អ្នក​សិល្បៈ​ច្រើន​ជំនាន់​ចូលរួម​ចែក​រំលែក​ទុក្ខ​ពាស​ពេញ​បណ្ដាញ​សង្គម​។ ​ក្នុង​នោះ​អ្នក​និពន្ធ​បទ​ចម្រៀង​មួយ​រូប​លោក​ ទ្រី ​សក្កដា​ និង ​PeyPey Dy​ រន្ធត់​ចិត្ត​ជា​ខ្លាំង​ ខណៈ​អ្នក​ទាំង​បី​ត្រៀម​បញ្ចេញ​ការងារ​រួម​គ្នា​ឆាប់​ៗ។

ដំណឹង​រន្ធត់​​របស់​អ្នក​និពន្ធ​ និង​ដឹកនាំ​សម្ដែង ​កៅ​ សី​ហា ​ធ្វើ​ឱ្យ​លោក​ ទ្រី សក្កដា ​និង ​PeyPey Dy​ ដង្ហោយ​ហៅ​រូប​លោក​ទាំង​មិន​អស់​ចិត្ត​ ខណៈ​អ្នក​ទាំង​បី​ត្រៀម​ពិនិត្យ​ការងារ​រួម​គ្នា​ក្នុង​រយៈពេល​២​ថ្ងៃ​ទៀត​។​ ពិត​ជា​ពិបាក​ទទួល​យក​ណាស់​សម្រាប់​​រូប​លោក​ទាំង​ពីរ​ ក្រោយ​ពី​បាន​ទទួល​ដំណឹង​នៃ​ការ​ចាកចេញ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​របស់​ក្រុម​ការងារ​ដែល​ចាត់​ទុក​គ្នា​ដូច​ជា​បង​ប្អូន​ក្នុង​គ្រួសារ​តែ​មួយ​បែប​នេះ​។​ តាម​រយៈ​រូប​ភាព​ធ្វើ​ការងារ​រួម​គ្នា​ច្រើន​សន្លឹក​ ព្រម​ជាមួយ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​គណនីយ​ហ្វេសបុក​របស់​លោក ​ទ្រី​ សក្កដា​ បាន​ធ្វើ​ឱ្យ​មហាជន​នឹក​ស្រណោះ​ និង​អាឡោះ​អាល័យ​ដល់អ្នកដឹកនាំ​សម្ដែង ​កៅ​ សី​ហា ជា​ពន់ពេក​។

តាម​រយៈ​ការ​បង្ហោះ​នេះ​ដែរ​លោក​ ទ្រី​ សក្កដា ​បាន​សរសេរ​រៀប​រាប់​ថា ​«​​ថ្ងៃ​អង្គារ​ ទី​២២នេះ​ណាត់​ខ្ញុំ​ឆែក​សំឡេង​កុន​ ហើយ​ថ្ងៃនេះ​អត់​មក​ខួប​ខ្ញុំ​ទៀត​ បើ​មិន​មក​ សួរ​ពណ៌​អាវ​ធ្វើ​អី»​។​ ចំណែក​ PeyPey Dy ​​ក៏​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​ «​​​​​បង​អើយ​ខ្ញុំ​នៅ​តែ​មិន​អស់ចិត្ត​ឆាត​លេង​ជាមួយ​គ្នា​រាល់​ថ្ងៃ​ម្សិលមិញ​ត្រូវ​ជួប​គ្នា​មើល​រឿង​សម្រេច​ជាមួយ​គ្នា​តែ​លើក​ទៅ​ថ្ងៃ​ស្អែក​វិញ​លូវ​បង​ទៅ​ចោល​ប្អូន​ហើយ»​ នៅ​ពី​ក្រោយ​ការ​រៀប​រាប់ ​PeyPey Dy​ ក៏​បាន​តាំង​ចិត្ត​ក្នុង​ការ​បញ្ចប់​ការងារ​ចុង​ក្រោយ​នេះ​ឱ្យ​បាន​ល្អ​បំផុត​។​​​

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ លោក​ កៅ ​សី​ហា​​ អ្នក​និពន្ធ​ ជា​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​ជា​អ្នក​និពន្ធ​ពាន​រង្វាន់​អក្សរ​សិល្ប៍​ទន្លេ​មេគង្គ​លើក​ទី ២ ព្រម​ទាំង​ជា​គ្រូ​បង្រៀន​ម្នាក់​ផងដែរ និង​អ្នក​ដឹក​នាំ​សម្ដែង​ដ៏​មាន​ទេព​កោសល្យ​មួយ​រូប​បាន​ទទួល​មរណភាព​កាល​ពី​​​ថ្ងៃ​​​២០​ ខែ​តុលា ​ឆ្នាំ​២០២៤ ​ក្នុងវ័យ​ ៤២​ឆ្នាំ​ ដោយ​រោគាពាធ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *