កៀកដល់ថ្ងៃខនសឺតមែនទែនហើយ ក្នុងនោះ Peypey Dy ក៏បានបបួលអ្នកគាំទ្រដូចគ្នាលេង Challenge តុបតែងខ្លួនឱ្យដូចកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទាំងម៉ូតសក់ និងការស្លៀកពាក់ ដើម្បីចូលរួម Solo Concert នាថ្ងៃ ១៤ ខែកញ្ញា ខាងមុខនេះ។ បងប្អូនយល់យ៉ាងណាដែរ? ហ៊ានលេងជាមួយគ្នាអត់?

សាកស្រមៃមើល៍ បើអ្នកចូលរួមទាំងអស់នាំគ្នាតុបតែងខ្លួនដូចអ្នកនាង ឱក សុគន្ធកញ្ញា តើគាត់នឹងរំភើបយ៉ាងណាទៅ? តើខនសឺតមួយនេះនឹង boom ប៉ុណ្ណាទៅ? នៅចាំបានអត់? មុនការចាប់ផ្ដើម Solo Concert មួយនេះ Peypey Dy ធ្លាប់បានបង្ហោះសារមួយថា៖ «ដេកស្រមៃថាបើ Queen ឱក សុគន្ធកញ្ញា ធ្វើ SOLO CONCERT Style ធ្វើខ្លួន Concept ចម្រៀង ក្បាច់រាំ សំឡេង មានទាំងអស់»។ បន្ទាប់មក អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបំពេញក្ដីស្រមៃមួយនេះរបស់លោក ក៏ដូចជាហ្វេនរាប់ម៉ឺននាក់ឲ្យក្លាយជាការពិត។

ដោយឡែក កាលពីម្សិលមិញម្ចាស់ហាងហឹរខនណឺរូបនេះ បានបង្ហោះនៅលើគណនីយហ្វេសបុករបស់ខ្លួនថា៖ «តោះ ថ្ងៃCONCERT #asksoloconcert នាំគ្នាលេងchallenge តុបតែងខ្លួន ទាំងstyle សក់ និងឈុតតាម បងកញ្ញា តោះ»។ សារនេះដែរបានធ្វើឱ្យបណ្ដាអ្នកលេងបណ្ដាញសង្គមហ្វេសបុកចូលខមិនព្រៀងព្រាតដោយភ្ជាប់ជាមួយរូបភាពរបស់អ្នកនាង ឱក សុគន្ធកញ្ញា មានទាំងស្ទាយតុបតែងខ្លួន ការស្លៀកពាក់ និងម៉ូតសក់ចាស់ៗកាលពីឆ្នាំមុនមុនផងដែរ។






ចាំមើលថាតើមានអ្នកចូលរួមលេង challenge មួយនេះដែរឬទេ? តើពួកគាត់នឹងតុបតែងខ្លួនស្លៀកពាក់ និងធ្វើសក់បែបណាចូលរួមខនស៊ឺតដ៏អស្ចារ្យមួយនេះ៕























Account
Security
Favourite Content