ក្រៅពីបំផុសគំនិតឲ្យមាន Solo Concert ឱក សុគន្ធកញ្ញា បានសម្រេចហើយ Peypey Dy ចង់បាន Challenge នេះទៀត!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កៀក​ដល់​ថ្ងៃ​ខន​សឺត​​មែនទែន​ហើយ ក្នុងនោះ ​Peypey Dy ​ក៏​បាន​បបួល​អ្នក​គាំទ្រ​ដូចគ្នា​លេង ​Challenge​ តុបតែង​ខ្លួន​ឱ្យ​ដូច​កំពូល​តារា​ចម្រៀង ​​ឱក​ សុគន្ធ​​កញ្ញា​ ទាំង​ម៉ូត​សក់ ​និង​ការ​ស្លៀកពាក់ ដើម្បី​ចូល​រួម​ Solo Concert នា​ថ្ងៃ​ ​១៤​ ខែ​កញ្ញា​ ខាង​មុខ​នេះ។ បង​ប្អូន​យល់​យ៉ាង​ណា​ដែរ​? ហ៊ាន​លេង​ជាមួយ​គ្នា​អត់​?​​

សាក​ស្រមៃ​មើល៍ ​បើ​អ្នក​ចូលរួម​ទាំង​អស់​នាំ​គ្នា​តុបតែង​ខ្លួន​ដូច​អ្នកនាង​ ឱក ​សុគន្ធ​​កញ្ញា ​តើ​គាត់​នឹង​រំភើប​យ៉ាង​ណា​ទៅ​?​ តើ​ខនសឺត​មួយ​នេះ​នឹង ​boom​ ប៉ុណ្ណា​ទៅ​? ​​នៅ​ចាំ​បាន​អត់​?​ មុន​ការ​ចាប់​ផ្ដើម​​ Solo Concert មួយ​នេះ​ Peypey Dy ធ្លាប់​បាន​បង្ហោះ​សារ​​មួយ​ថា៖ ​​«​ដេក​ស្រមៃ​ថា​បើ​ Queen​ ឱក សុគន្ធកញ្ញា​ ធ្វើ SOLO CONCERT Style ធ្វើ​ខ្លួន Concept ចម្រៀង ក្បាច់​រាំ សំឡេង មាន​ទាំងអស់​»។​ បន្ទាប់មក អ្នកនាង ឱក ​សុគន្ធ​​កញ្ញា ក៏បានបំពេញក្ដីស្រមៃមួយនេះរបស់លោក ក៏ដូចជា​ហ្វេន​រាប់​ម៉ឺន​នាក់ឲ្យ​ក្លាយជា​ការ​ពិត។

ដោយ​ឡែក ​​កាល​ពី​ម្សិល​មិញ​ម្ចាស់​ហាង​​ហឹរ​ខន​ណឺ​រូប​នេះ ​​បាន​បង្ហោះ​នៅ​លើ​គណនីយ​ហ្វេសបុក​របស់​ខ្លួន​ថា​៖​ «តោះ ​ថ្ងៃ​CONCERT #asksoloconcert នាំ​គ្នា​លេង​challenge ​តុបតែង​ខ្លួន​ ទាំង​style ​សក់ និង​ឈុត​តាម​ បង​កញ្ញា​ តោះ​»​​។​ សារ​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសបុក​ចូល​ខមិន​ព្រៀងព្រាត​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​របស់​អ្នកនាង ​​ឱក ​សុគន្ធ​​កញ្ញា​ មានទាំងស្ទាយតុបតែងខ្លួន ការស្លៀកពាក់ និងម៉ូតសក់ចាស់​ៗ​កាលពី​ឆ្នាំ​មុន​មុនផងដែរ។

ចាំ​មើល​ថា​តើ​មាន​អ្នក​ចូល​រួម​លេង ​challenge មួយ​នេះ​ដែរ​ឬ​ទេ​? ​តើ​ពួកគាត់​នឹង​​តុបតែង​ខ្លួន​ស្លៀកពាក់ ​និង​ធ្វើ​សក់​បែប​ណា​ចូលរួម​ខន​ស៊ឺត​ដ៏​អស្ចារ្យ​មួយ​នេះ៕​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *