ជិតចូលរោងមង្គល! Ji Eun និងសមាជិក SECRET មកណាត់ជួបជុំគ្នាយ៉ាងសប្បាយ

សមាជិកក្រុមនារីជំនាន់ទី ២ Secret គឺ Song JiEun និងមិត្ដប្រុសតារាយូធូប Park Wi នឹងដឹកដៃគ្នាចូលរោងមង្គលឆាប់ៗ នៅខែ តុលា ឆ្នាំ ២០២៤ ខាងមុខ។ អ្នកទាំងពីរបានជួបគ្នាដំបូងនៅព្រះវិហារ និងបានប្រកាសពីទំនាក់ទំនងស្នេហានៅចុងឆ្នាំ ២០២៣។

ជិតដឹកដៃមិត្ដប្រុសចូលរោងមង្គល តារាស្រី Song JiEun ក៏បានណាត់ជួបនឹងអតីតសមាជិករួមក្រុម Secret រួមមាន Hyoseong និង Hanna ដើម្បីជួបជុំ និងតារាប្រុស Park Wi។ អ្នកទាំង ៤ ក៏បានបង្ហោះរូបភាពជុំគ្នា បង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយ។

រូបភាពដែល តារាប្រុស Park Wi បានបង្ហោះបានភ្ជាប់ពាក្យពេចន៍ថា៖ លោកនឹងមើលថែទាំរូបនាង។ នាងជានារីម្នាក់ដែលផ្ដល់ភាពកក់ក្ដៅដល់លោកតាំងពីថ្ងៃ ជួបដំបូង។ លោកក៏បានបន្ថែមថា៖ សុំឲ្យបងថ្លៃទាំងពីរគឺ សមាជិកក្រុម Secret តារាស្រី Hyoseong និង Hanna ជួយមើលថែលោកផង។ ជាការឆ្លើយតប តារាស្រីទាំងពីរក៏លើកឡើងថា សូមប្អូនថ្លៃជួយមើលថែដូចគ្នា។ អ្នកទាំង ៤ បង្ហាញទំនាក់ទំនងស្និទ្ធស្នាលខ្លាំង ខណៈអ្នកគាំទ្រជាច្រើនចូលរួមបញ្ចេញមតិអបអរដល់តារាស្រី Song JiEun ដែលរកឃើញស្នេហ៍ពិត។

ទំនាក់ទំនង តារាស្រី Song JiEun និងសមាជិកពីររូបផ្សេងទៀត Hyoseong និង Hanna គឺនៅមានភាពស្អិតល្មួតខ្លាំង។ ជារឿយៗ បើតាមសម្ដីរបស់សមាជិកក្រុម អ្នកទាំងបី តែងតែណាត់គ្នាទៅដើរកម្សាន្ដជុំគ្នា គ្រាន់តែមិនបង្ហោះរូបភាពលើបណ្ដាញសង្គម។

គួរបញ្ជាក់ Secret ជាក្រុមចម្រៀងនារីខេប៉ុបល្បីមួយត្រូវបានបង្កើតកំឡុងឆ្នាំ ២០០៩។ បន្ទាប់ពីបញ្ចេញមុខក្នុងវិស័យចម្រៀងខេប៉ុបអស់ជាច្រើនឆ្នាំ ក្រុមចម្រៀងនារីមួយនេះក៏ត្រូវបានផ្អាកសកម្មភាពចាប់តាំងពីឆ្នាំ ២០១៦។ បើទោះជាលែងមានសកម្មភាព ប៉ុន្ដែបទចម្រៀងរបស់ក្រុមខេប៉ុបនារីជំនាន់ទី ២ មួយនេះ  នៅតែត្រូវបានគេចាត់ទុកថាមានគុណភាព វិលត្រឡប់ទៅស្ដាប់វិញក៏នៅតែពីរោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ