ក្រោយលេចឮពាក្យចចាមអារ៉ាមតម្លៃខ្លួនខ្ពស់ខ្លាំងពេក ភ្នាក់ងាររបស់តារាស្រី Park Eun Bin ចេញមកនិយាយបែបនេះ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកូរ៉េខាងត្បូងបានចែកចាយពាក្យចចាមអារ៉ាមជាច្រើនដោយបានលើកឡើងថាតារាសម្ដែងស្រី Park Eun Bin ទាមទារតម្លៃខ្លួនដល់ទៅ ៣០០ លានវ៉ុន (ប្រហែល ២២ ៥០០០ ដុល្លារអាមេរិក) ក្នុងការថតរឿងថ្មីមួយភាគដែលមានចំណងជើងថា Hyper Knife។

យោងតាមសារព័ត៌មានកូរ៉េ OSEN ភ្នាក់ងាររបស់នាងគឺ Namoo Actors បានចេញមកបដិសេធ និងច្រានចោលយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានទាំងនោះដោយបញ្ជាក់ថាព័ត៌មានមិនមានប្រភពច្បាស់លាស់នោះទេ។ នៅថ្ងៃដដែលនោះក្រុមហ៊ុន Blaad Studio ក៏បានថ្លែងទៅកាន់ OSEN ដូចគ្នាទៅនឹង Namoo Actors ព្រមទាំងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងតារាសម្ដែងស្រី Park Eun Bin ផងដែរ។

ទន្ទឹមនឹងនេះ សម្រាប់ការថតរឿងថ្មីនេះផងដែរតារាស្រី Park Eun Bin ធ្លាប់បានជួបប្រជុំតែ ២ ដងប៉ុណ្ណោះគឺមួយជាមួយនឹងអ្នកដឹកនាំរឿង និងមួយទៀតជាមួយអ្នកនិពន្ធ។ មិនត្រឹមប៉ុណ្ណេះ ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ថាពួកគេកំពុងស្ថិតក្នុងដំណាក់កាលចរចាលក្ខខណ្ឌជាមួយភ្នាក់ងាររបស់នាងតែប៉ុណ្ណោះ ហើយក៏មិនទាន់បានសម្រេចបញ្ចប់កិច្ចសន្យាណាមួយដែរ។ ប៉ុន្តែក៏មានពាក្យចចាមអារ៉ាមអំពីតម្លៃខ្លួនរបស់តារាស្រី Park Eun Bin បានធ្វើឱ្យភាគីទាំងពីរមានអារម្មណ៍ទើសទាល់។

គួរបញ្ជាក់ផងដែរ រឿង Hyper Knife គឺជាខ្សែភាពយន្ដប្រភេទឧក្រិដ្ឋកម្មបែបវេជ្ជសាស្រ្តដែលមានវេជ្ជបណ្ឌិតមានជំងឺវិកលចរិតម្នាក់បានជួបជាមួយគ្រូបង្វឹករបស់ខ្លួន។ ក្នុងរឿងនេះផងដែរ តារាស្រី Park Eun Bin ត្រៀមបង្ហាញជាតួអង្គវេជ្ជបណ្ឌិត ហើយនេះក៏លើកទីមួយដែលនាងសម្ដែងជាតួអង្គចិត្តអាក្រក់ចាប់តាំងពីក្លាយជាតារាសម្ដែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ