មិនស្ងាត់ហើយក៏មិនស្ងៀម ជាយុទ្ធសាស្ត្ររបស់លោក អ៊ុក វណ្ណដេ ក្នុងការជួយទៅដល់ជនភៀសសឹក និងកុមារដែលកំពុងជួបការលំបាកក្នុងការរៀនសូត្រ។ ជាមួយគ្នា អ្នកផលិតមាតិការូបសង្ហា លោក ហេង វិសាល និងភរិយា ក៏មិនឱបដៃមើល តែងបន្តជួយឥតដាច់។

ដ្បិតសង្គ្រាមឈ្លានពានដែលបង្កឡើងដោយកងទ័ពសៀម ហាក់ស្ងប់ស្ងាត់ ប៉ុន្តែជនភៀសសឹកជាច្រើនគ្រួសារ នៅពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋាននិងភូមិស្រុករបស់ខ្លួនបាននៅឡើយទេ ក្នុងនោះការសិក្សារបស់កុមារតូចៗក៏ត្រូវជាប់គាំង អាចត្រឹមរៀនសូត្រក្នុងជំរំជាមួយគ្រូស្ម័គ្រចិត្ត ឬស្វ័យសិក្សាដោយខ្លួនឯង។ ត្រង់នេះ ពិតបានបង្ហាញពីការលំបាកចំពោះពួកគេ ណាមិនមែនកន្លែងស្នាក់សមរម្យ ណាមិនមានសាលា ហើយត្រូវប្រឈមបញ្ហាជាច្រើនផ្សេងទៀតផងដែរ។ ជាមួយគ្នា លោក អ៊ុក វណ្ណដេ ដែលមហាជនភាគច្រើនបានស្គាល់ថាជាអ្នកចម្បាំងសំរាម និងជាស្ថាបនិកសាលាដូង លើភ្នំគិរីរម្យ បានបន្តស្វះស្វែង មិនថាជាជំនួយថវិកា ឬសម្ភារៈសម្រាប់ផ្គត់ផ្គង់ការរៀនសូត្រដល់កុមារភៀសសឹក ដើម្បីអាចបន្តលទ្ធភាពនៃការសិក្សារបស់ពួកគេ រហូតពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងអាចទៅសាលារៀនវិញបាន។
ជាមួយគ្នា អ្នកផលិតមាតិកាក្នុងស្រុក លោក ហេង វិសាល ក៏នៅតែបន្តជួយជារឿយៗ មិនដាច់ ដោយថ្មីៗនេះ លោកបានផ្ទេរទឹកប្រាក់ពី Visal Foundation ចំនួន ៣ ពាន់ដុល្លារ ទៅលោក អ៊ុក វណ្ណដេ ដើម្បីទិញសម្ភារៈសិក្សា ១៨០០ ឈុតសម្រាប់ក្មេងៗភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹក។




គួរបញ្ជាក់ឱ្យដឹងដែរថា អ្នកផលិតមាតិការូបសង្ហា និងចិត្តបុណ្យរូបនេះ ធ្លាប់បានរំលែកប្រាក់ជំនួយដែលទទួលបានពីសប្បុរសធម៌ជិតឆ្ងាយ ជូនទៅកាន់ស្ថាបនិកសាលាដូងដើម្បីចាត់ចែង ក៏ដូចជាប្រើប្រាស់ទៅតាមភាពចាំបាច់ក្នុងការជួយជនភៀសសឹកក្នុងសង្គ្រាមនាពេលកន្លងផងដែរ៕
រូបភាព ៖ Ouk Vanday























Account
Security
Favourite Content