ក្រៅពីតំណែងសំខាន់ក្នុងភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» អោក ឧត្តម កំ​ពុងឈានជើងចូលវិស័យនេះ!

ភាពយន្ត​ចម្រៀង​ប្រវត្តិសាស្ត្រ «ជីវិត​ក្មេងវត្ត» ដែល​​រៀបរាប់​ពី​ខ្សែ​ជីវិត​ពិត និង​ការ​តស៊ូ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ជា​កូន​កសិករ តែ​ក្រាញននៀល​ការ​លំបាក​គ្រប់​បែបយ៉ាង ដើម្បី​ក្រេប​យក​ចំណេះវិជ្ជា​ដែល​ជា​ទ្រព្យ​ដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃបាន បាន​សម្ពោធ​ជា​​សាធារណៈហើយ នៅព្រឹក​ថ្ងៃ ​២៨ ខែ​កញ្ញា ឆ្នាំ២០២២ ក្រោម​អធិបតីភាព​លោក​ជំទាវ បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​មាន​ការ​ចូលរួម​ច្រើន​កុះករ​ពី​មន្ត្រី​ក្រសួង អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ជា​អ្នក​ឧបត្ថម្ភ ផលិតករ អ្នក​ដឹក​នាំ​រឿង សិល្បករ និង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ទៀតសរុបជាង ២ ០០០ នាក់។

ភាពយន្ត​ចម្រៀង​ប្រវត្តិសាស្ត្រ មានការចូលរួមសម្តែងដោយសិល្បករចាស់ក្មេងជាច្រើនរូបរួមមាន លោកស្រី ឌី សាវ៉េត កញ្ញា ឌួង ហ្សូរីដា លោក ឆឹម សក្កដា លោក ប៉ាន់ ខែមម៉ានូ កញ្ញា នីតា វរវង្ស លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា យុវជន អោក ឧត្តម និងតួអង្គសំខាន់ៗជាច្រើនទៀត។

ក្នុងនោះ អោក ឧត្តម ត្រូវបានជ្រើសរើសជាតួអង្គដ៏សំខាន់មួយនៅក្នុងភាពយន្តចម្រៀងនេះ គឺតួអង្គសម្តេច​តេជោ កាលនៅជា​វ័យកុមារ ក៏ជាពេលដ៏កម្សត់បំផុតដែលសម្តេចបានសំពះលាលោកឪពុកអ្នកម្តាយឡើងមកក្រេប​ជញ្ជក់យក​ចំណេះវិជ្ជានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ធ្វើឱ្យលោកឪពុកអ្នកម្តាយមានក្តីកង្វល់ក្នុងចិត្តជាខ្លាំង ព្រោះពេលនោះសម្តេចនៅក្មេងណាស់ ហើយត្រូវឡើងមករៀនបន្តនៅទីក្រុងតែម្នាក់ឯង។

បន្ទាប់ពីទទួលបានតំណែងសំខាន់នេះ ឧត្តម លើកឡើងថា លោកពិតជាសប្បាយចិត្ត និងជាមហាកត្តិយសយ៉ាងធំធេង នឹងមានមោទនភាពជាខ្លាំងដែលបានរួមចំណែកសម្ដែងនៅចម្រៀងភាពយន្តប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត»។ តាមអ្វីដែលបានដឹងមក នេះជាស្នាដៃទី៦ របស់​យុវជន​ ឧត្តម ក្នុងនោះ៣ បានចាក់បញ្ចាំងរួចហើយ នៅសល់៣ ទៀតនៅមិនទាន់ចាក់បញ្ចាំង។

ក្រៅពីអាជីពជាតារាសម្តែង យុវជនសម្បុរស្រអែមស្រស់នេះ ក៏កំពុងបោះជំហានចូលប្រឡូកវិស័យម៉ូដែលផងដែរ តាមរយៈកម្មវិធីប្រកួតប្រជែង​ Miss & Mister Freshy 2022 របស់ក្រុមហ៊ុន Cambodia International Models (CIM)។ ពេលនេះ លោក និងបេក្ខភាពផ្សេងៗកំពុងប្រកួតប្រជែងគ្នាយ៉ាងមមាញឹក ដើម្បីស្វែងរកម្ចាស់ជយលាភី ឆ្ពោះទៅកាន់តំណែងជា BA របស់ទឹកផ្លែឈើ Freshy។

អោក ឧត្តម ទើបមានអាយុ ១៧ ឆ្នាំ កើតនៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០០៦ លើទឹកដី ស្រុកព្រៃឈរ ឃុំបារាយណ៍ ខេត្តកំពង់ចាម ​កំពុងសិក្សាថ្នាក់ទី៩ នៅវិទ្យាល័យផ្សាដើមថ្កូវ។ ​

គួររំលឹកផងដែរថា «ជីវិត​ក្មេងវត្ត» ​ជា​ភាពយន្តច​ម្រៀង​​ប្រវត្តិសាស្ត្រ និពន្ធ​ឡើង​កាល​ពីថ្ងៃ០៨ ខែ​កក្កដា ឆ្នាំ ១៩៩៦ ដោយ​សម្ដេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ដឹកនាំ​ថត​ដោយ លោក ហ៊ុន ហេង ប្រគំ​ដោយ​តន្ត្រី​វិទ្យុ​ជាតិ​កម្ពុជា ច្រៀង​​ដោយ លោក យិន សារិន ហើយ​ពេលនេះ​ត្រូវ​ច្រៀង​ឡើង​វិញ​ដោយ​លោក ជិន វឌ្ឍនា សម្រួល​តន្ត្រី​ដោយ​លោក ប៊ូ វណ្ណមុនីរ័ក្ស និង​លោក កែវ ម៉ារ៉ា ហើយ​ដឹកនាំ​ថត​ឡើង​វិញ​ដោយ លោក ហ្វៃ សំអាង។

ភាពយន្ត​ចម្រៀង «ជីវិត​ក្មេង​វត្ត» មាន​ផលិតករ ៣ រូប គឺ​តារា​សម្ដែង​ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និង​ឧកញ៉ា អ៊ឹង លីហេង។ ចំណែក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឧបត្ថម្ភ​បច្ចេកទេស​​ថត និង​សម្ភារៈ​បម្រើ​។ «ជីវិត​ក្មេង​វត្ត» ចាយទុនផលិតអស់​ជាង ១២ ម៉ឺនដុល្លារ និងចំណាយពេលថត​​រយៈពេលជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្តែង ការថតរហូតដល់ការកាត់ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ