បើរកមនុស្សស្រីមានប៉ុន្មានចំណុចនេះបាន នាយ ចឺម នឹងដឹកដៃចូលរោងការតែម្តង

លើកឡើងពីរឿងរ៉ាវស្នេហារបស់ តារាកំប្លែង និងជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ នាយ ចឺម ប្រិយមិត្តអ្នកនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈប្រហែលបានដឹងហើយថា លោកជាតារាប្រុសសំណាងដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយសុទ្ធតែស្រីស្អាតគួរឱ្យស្រលាញ់ តែគួរឱ្យសោកស្តាយទំនាក់ទំនងស្នេហាទាំងនោះមិនទាន់មានមួយណាជោគជ័យឡើយ។ ជាក់ស្តែង ទំនាក់ទំនងស្នេហាចុងក្រោយររបស់លោក ជាមួយអ្នកមេម៉ាយក្តៅស្រួយ សេង សុខឃីម ក៏បែកបាក់គ្នាទៅ ធ្វើឱ្យលោកត្រូវមហាជនរិះគន់ព្រោងព្រាតលើបណ្តាញសង្គម។

ពាក់ព័ន្ធរឿងបែកបាក់ស្នេហាចុងក្រោយ នាយ ចឺម សុំមិនបកស្រាយ និងឆ្លើយតបអ្វីទៀតហើយ ឡើយរឿងនោះវាចប់ទៅហើយ តែលោកក៏សុំមហាជនឈប់ឱ្យជេរប្រទេចលោកទាំងមិនដឹងរឿងទៀតទៅ រឿងអ្វីក៏ដោយទះដៃមួយចំហៀងមិនឮនោះឡើយ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។ នាយ ចឺម បញ្ជាក់ច្បាស់ៗថា ពេលនេះលោកនៅទំនេរ គ្មានស្នេហាទៀតឡើយ ហើយក៏មិនប្រាកដថាពេលណាអាចនឹងមានស្នេហាថ្មីដែរ។

ម្ចាស់បទ «ស្រឡាញ់អូនមិនខ្វល់អ្នកណាសើចយំ»  ដែលនរណាៗក៏ល្បីថាមានសំណាងមានសង្សារសុទ្ធតែស្រីស្អាត ឱ្យដឹងថា ដ្បិតតែលោកស្រលាញ់ស្រីស្អាត និងធ្លាប់មានស្នេហាច្រើន តែបើថ្ងៃណាមួយលោកបានជួបមនុស្សស្រី សុភាព យល់ពីការងាររបស់លោក ហើយចេះបត់បែនគ្រប់កាលៈទេសៈ មិនថាជួបអ្នកធំអ្នកតូច កម្មវិធីតូចធំ យល់ចិត្តគ្នាបានប៉ុណ្ណឹង លោកដឹងតែប្រញប់រៀបការតែម្តង។

ទោះជាយ៉ាងនេះក្តី ប៉ុន្តែមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញលោកបង្ហោះរូបថតយ៉ាងស្និទ្ធស្នាលជាមួយអតីតសង្សាដល់ទៅ២រូប ដែលសុទ្ធសឹងជាតារាស្រីស៊ិចស៊ី គឺស្រីស្អាត អៀ ម៉េងលិ ហៅ អូនម៉ី ដែលគ្រប់គ្នាដឹងថាជាអតីតសង្សាទី១ ចំណែកម្នាក់ទៀតគឺស្រីស្អាត ហ្វាហ្វា ជាអតីតសង្សារទី៣។ គួរឱ្យចាប់អារម្មណ៍ជាងនេះ គេឃើញលោកបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយអតីតសង្សារទី១ រហូតអ្នកខ្លះគិតថាលោក និងអតីតសង្សាទី១ អាចនឹងវិលរកស្នេហ៍ចាស់វិញផងក៏មិនដឹង ព្រោះពេលនេះអ្នកទាំងពីរសុទ្ធតែគ្មានជាប់ជំពាក់ស្នេហាដូចគ្នា។

ស្នេហាបែកបាក់ជារឿងមួយ តែលោកក៏មិនភ្លេចការចម្រៀងនោះដែរ ដោយឆាប់ៗនេះ នាយ ចឺម នឹងមានស្នាដៃបទចម្រៀងថ្មីៗជាច្រើនបទ ដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូន ក្នុងនោះ មានទាំងចង្វាក់ញាក់ បទចម្រៀងបែបស្ទាវ បទមនោសញ្ចេតនា និង កម្សត់បែបស្រុកស្រែជាច្រើនទៀត។ លោកធានាថា អ្នកគាំទ្រនឹងពេញចិត្តស្នាដៃបទថ្មីទាំងនោះ ព្រោះលោកផលិតវាឡើងដោយសម្រិតសម្រាំងបំផុតសម្រាប់ទស្សនិកជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​