នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ អូលីវ៉ា គង់ ហោះចេញទៅប្រទេសបារាំង ដើម្បីចូលរួមដើរកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024 ហើយ ប៉ុន្តែលោកពុំដែលភ្លេចថ្ងៃ «ទិវាគុណអ្នកម្ដាយ» ឡើយ ដោយលោកបានបង្ហោះសារជូនពរអ្នកម្តាយយ៉ាងខ្លី តែមានន័យគ្រប់គ្រាន់បង្ហាញពីសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងទំហំក្តីស្រលាញ់រវាងកូន និងម្តាយ។

អូលីវ៉ា រៀបរាប់ទៅកាន់អ្នកម្តាយថា « My MoM My Hero រីករាយទិវាគុណអ្នកម្ដាយ ជូនពរអ្នកម្ដាយមានសុខភាពល្អ អាយុយុឺនយូរ ជាម្លប់ដល់កូនចៅ សូមឲ្យអ្នកម្ដាយនៅតែមានស្នាមញញ្ញឹមដ៏ស្រស់ស្អាត»។ បន្ថែមពីលើនោះ លោកក៏បានលើកឡើងថា ទោះបីជារវល់ខ្លាំងកម្រិតណាក៏ដោយក៏លោកមិនដែលភ្លេចថ្ងៃសំខាន់របស់អ្នកម្តាយឡើយ រឹតតែមិនអាចបំភ្លេចបាន គឺថ្ងៃទិវាគុណអ្នកម្ដាយតែម្តង ព្រោះគ្រប់ពេលលោកធ្វើដំណើរជិតឆ្ងាយ ឬធ្វើអ្វីមួយ អ្នកមានគុណទាំងពីររបស់លោក ជាម្លប់ដល់កូនចៅ។ លោកក៏ទទួលបានពរជ័យច្រើនពីអ្នកម្តាយ សម្រាប់ការត្រៀមដើរកម្រាលព្រំក្រហម Cannes Film Festival 2024 ផងដែរ។




អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះឱ្យដឹងថា រូបលោក និងបុគ្គលមានឥទ្ធិពល ៤ រូបផ្សេងទៀត នឹងធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសបារាំង នៅថ្ងៃ១៧ ខែឧសភា ឆ្នាំ ២០២៤ ខណៈ ស៊ីន យូប៊ីន ធ្វើដំណើរចេញទៅមុននៅថ្ងៃពីថ្ងៃទី១៣ ខែឧសភា នេះ។
អូលីវ៉ា ប្រាប់ឱ្យទស្សនិកជនត្រៀមរង់ចាំអ៊ុតមើលឈុតសម្លៀកបំពាក់ដែលត្រៀមដើរបង្ហាញលើកម្រាលព្រំក្រហម ព្រោះវាជាការច្នៃឡើងយ៉ាងប្រណីត ជាមួយគំនិតបំផុសខុសៗគ្នាបង្ហាញពីធនធាន សិល្បៈ ជីវចម្រុះនៃប្រទេសកម្ពុជា។ រឹតតែពិសេសជាងនេះ គឺលោកនឹងបង្ហាញឱ្យអន្តរជាតិឃើញពីសមត្ថភាពច្នៃម៉ូដរបស់ designer ខ្មែរយើង៕



























Account
Security
Favourite Content