អូលីវ៉ា គង់ និងកូនសិស្សជាង ២០ នាក់ទៅដល់វៀតណាម និងត្រៀមដើរម៉ូដនៅសារមន្ទីរក្រុង​ហាណូយ

កាលពីរសៀលម្សិលមិញ គ្រូបង្រៀនដើរ Catwalk និងជាអ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ បានដឹកនាំកូនសិស្សជាង ២០ នាក់ ដោយធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅប្រទេសវៀតណាម ដើម្បីចូលរួមដើរបង្ហាញម៉ូដកម្មវិធី Vietnam International Junior Fashion Week នៅ​សារមន្ទីរ​​ក្រុង​ហាណូយប្រទេសវៀតណាម នៅ​ថ្ងៃ​ទី​៥-៦ ខែ​សីហាខាងមុខនេះ តាមអ្វីដែលបានគ្រោងទុក។

អូលីវ៉ា គង់ បានបង្ហាញអារម្មណ៍មោទនភាពដែលបាននាំតារាម៉ូដែលកម្ពុជាយើង និងឈុតច្នៃឡើងយ៉ាងប្រណីត ពីគំនិតបំផុសពីឈុតកូនក្រមុំ ដើម្បីយកទៅដើរបង្ហាញ​លើ​ឆាកអន្តរជាតិ​នៅវៀតណាម។ ក្រោមការបង្វឹកយ៉ាងដិតដល់ និងយកចិត្តទុកដាក់បំផុត លោកមានជំនឿចិត្តថា កូនសិស្សទាំងអស់របស់លោកនឹងធ្វើល្អសម្រាប់ការដើរលើឆាកអន្តរជាតិលើកដំបូងនេះ។

គួរឱ្យភ្ញាក់ផ្អើល តារាចម្រៀងឯករាជ្យ នីគីនីគី ក៏នឹងចូលរួមដើរបង្ហាញម៉ូដកម្មវិធី Vietnam International Junior Fashion Week នេះផងដែរ ថែមទាំងត្រូវគ្រងឈុតពិសេសជាងគេ ដែលមានទម្ងន់ធ្ងន់ជាងឈុត ទេពអប្សររំដួលបរមវិស្ណុលោក ដែលនាងធ្លាប់ដើរបង្ហាញក្នុងព្រឹត្តិការណ៍ការដើរបង្ហាញម៉ូដសម្លៀកបំពាក់បែបសហសម័យតាមសម័យកាលរបស់ប្រទេសកម្ពុជា ម៉ាក់ប្រ៊េន KALKIN SPRING/ SUMMER COLLECTION 2023 | THE ROYALTY ទៅទៀត។ 

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈដឹងនៅច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ នីគី ថា នាងពិតជារំភើបពេល អូលីវ៉ា ជ្រើសនាងឱ្យចូលរូមដើរបង្ហាញម៉ូដលើឆាកអន្តរ​ជាតិបែបនេះ ទោះបីនាងជាតារាចម្រៀងម្នាក់ក៏ពិតមែន តែនាងពុំធ្លាប់ឡើងច្រៀងលើឆាកអន្តរជាតិម្តងណាឡើយ។ ដល់ពេលមានឱកាសដើរបង្ហាញម៉ូដលើឆាកអន្តរជាតិបែបនេះ ធ្វើឱ្យចិត្តនាងរំភើបរីករាយខ្លាំងណាស់ ថែមទាំងមានមោទនភាពក្នុងនាមជាកូនខ្មែរម្នាក់ដែលបានដើរបង្ហាញឈុតសម្លៀកបំពាក់ច្នៃដោយ designer ខ្មែរ លើឆាកអន្តរជាតិបែបនេះ។

យ៉ាងណាមិញ អូលីវ៉ា គង់ សុំមិនបញ្ជាក់ពីឈុតដែលត្រូវដើរបង្ហាញនោះឡើយ គ្រានត់បង្ហើបថា ឈុតទាំងនោះប្រណិតខ្លាំងណាស់ ហើយលោកជឿជាក់ថា គ្រប់គ្នានឹងភ្ញាក់ផ្អើលពេលឃើញឈុតទាំងនោះ។

ក្រឡេកទៅមើល តារាម៉ូដែលប្រុសស្រី និងតារាម៉ូដែលកុមារ ដែលត្រូវចេញទៅដើរបង្ហាញម៉ូដកម្មវីធី VietnamInternational Junior Fashion Week វិញនោះ ម្នាក់ៗបាន នាំគ្នាញញឹមប្រិមប្រិយ រំភើបរីករាយចំពោះឱកាសដើរម៉ូដលើឆាកអន្តរជាតិជាលើកដំបូងនេះ។

តារាម៉ូដែលកុមារ គិតថាពួកគេនឹងដើរបានល្អ ព្រោះគ្រប់គ្នាបានហ្វឹកហាត់ការដើរយូរណាស់ ត្រៀមសម្រាប់ការដើរបង្ហាញម៉ូដនៅវៀតណាមនេះ ដូច្នេះ ពុកម៉ែបងប្អូនកុំភ្លេចរង់តាមដាន និងផ្តល់កម្លាំងចិត្តបន្ថែមដល់តារាម៉ូដែលខ្មែរយើងដែលនឹងចូលរួមដើរបង្ហាម៉ូដក្នុងកម្មវិធី Vietnam International Junior Fashion Week នៅ​សារមន្ទីរ​​ក្រុង​ហាណូយ ប្រទេសវៀតណាម នៅ​ថ្ងៃ​ទី​៥-៦ ខែ​សីហាខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ