ក្នុងឱកាសចូលរួមកម្មវិធី 3 Zap Tv Show កាលពីពេលថ្មីៗនេះ លោក Nott Visrut បាននិយាយពីរឿងរ៉ាវសម្រាប់ថ្ងៃអនាគតរបស់ខ្លួន និងក្រុមគ្រួសារ។ លោកបានទម្លាយថា៖ ខ្លួនប្រគល់ទ្រព្យសម្បត្ដិដែលមានទាំងប៉ុន្មានទៅឱ្យភរិយាជាអ្នកកាន់កាប់ទាំងអស់។ អ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់លោកគឺប្រគល់ឱ្យនាងជាមើលការខុសត្រូវទាំងអស់។

ចំពោះមូលហេតុវិញ លោក Nott Visrut បានលើកឡើងថា៖ ក្រោយពីរៀបការជាមួយភរិយា Chompoo អស់ជាច្រើនឆ្នាំ នាងបានបំពេញភារកិច្ចជាភរិយា អ្នកម្ដាយដ៏ល្អម្នាក់ និងចេះគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អដែលធ្វើឱ្យលោកមានជំនឿចិត្តក្នុងការប្រគល់អ្វីៗទាំងអស់ជូននាង។ មួយវិញទៀត ការធ្វើបែបនេះអាចឱ្យភរិយារបស់លោក និងកូនតូចទាំង ៣ អាចរស់នៅបានយ៉ាងសុខស្រួលពេញមួយជីវិតបើទោះជាលោកមានបញ្ហា ឬជួបគ្រោះថ្នាក់ដោយប្រការណាមួយក៏ដោយ។

លោកក៏បានបញ្ជាក់បន្ថែមថា ឳពុករបស់លោកក៏បានប្រគល់ទ្រព្យសម្បត្ដិទាំងអស់ទៅឱ្យម្ដាយរបស់លោកជាអ្នកថែរក្សាទាំងអស់ដូចគ្នា ព្រោះភរិយាល្អជាមនុស្សដែលអាចគ្រប់គ្រងហិរញ្ញវត្ថុ និងមើលថែគ្រួសារបានយ៉ាងល្អ៕




























Account
Security
Favourite Content