តារាចម្រៀង និងសម្ដែង ៤ រូប ក្លាយជាទូត​សុឆន្ទៈព្រមគ្នាឲ្យហាងពេជ្រ ដាណា ទ្រី

កំពូល​តារា​ចម្រៀង​ស្រី​ជួរ​មុខ​ប្រចាំ​ហង្សមាស ២ រូប គឺ​ ឱក​ សុគន្ធកញ្ញា និង​ ពេជ្រ សោភា ជា​ទូត​សុឆន្ទៈប្រចាំ​ហាង​ពេជ្រ​ ដាណា ទ្រី។ ចំណែក​ឯ​តារា​សម្ដែង​ប្រុស ២ រូប​ទៀត​រួម​មាន​ ឈឹម សក្កដា ព្រម​ទាំង BA ចាស់​ផ្នែកគ្រឿងសម្អាង គឺ​លោក​ សេង មង្គល។

​​​​សម្រាប់​ ឱក សុគន្ធកញ្ញា គឺជា​ BA ថ្មី​សម្រាប់​ហាង​​គ្រឿងអលង្ការ​ដ៏​ល្បី​នោះ ហើយ​អ្នកនាង ពេជ្រ សោភា គឺជា​ទូត​សុឆន្ទៈ​ចាស់ តែ​ត្រូវ​មក​បង្ហាញ​​ខ្លួន និង​ប្រកាស​ជា​ផ្លូវ​ការ​ឲ្យ​ស្រប​គ្នា​ជាមួយ​​តារា​ប្រុស​ស្រី​ផ្សេង​ៗទៀត។ ក្នុង​នោះ​ គ្រាន់តែ​ចប់​កម្មវិធី​ថៅកែ​ស្រី​ហាង​ពេជ្រ ដាណា ទ្រី បាន​បញ្ចេញ​រូបភាព និង​​តម្លៃ​គ្រឿង​អលង្ការ​ដែល​ទូត​សុឆន្ទៈ​ស្រី​ទាំង ២ រូប ពាក់​លម្អ​​ពិតជា​ស្រស់​ស្អាត​ខ្លាំង។ ​

លោក​ស្រី​ ទ្រី ដាណា ផ្ទាល់​បាន​បង្ហោះ​ពី​តម្លៃ​នៃ​ឈុត​គ្រឿងអលង្ការ​ ព្រម​ជាមួយ​ពាក្យពេចន៍​រំភើប​ដែល​ទទួល​បាន​សមាជិក BA ជាច្រើន​ក្នុង​ពេល​តែ​មួយ។ ក្នុង​នោះ​រូប​ភាព​ដែល​ម្ចាស់​បទ “ស្រលាញ់​បង​ដល់​បេះដូង​លែង​លោត​” ពិតជាមិនធម្មតា​។ ​

ខ្សែក​តម្លៃ ៩៧២ ៩៦៦.៥ ដុល្លារ

ខ្សែ​ដៃ​តម្លៃ ១៩៨ ១៥៥.៥ ដុល្លារ

ក្រវិល​តម្លៃ ២៦ ៤៥២ ដុល្លារ

ចិញ្ចៀន​តម្លៃ ៣៦១ ២១២ ដុល្លារ


ចំណែក​តម្លៃ​នៃ​​គ្រឿងអលង្ការ​របស់​ម្ចាស់​បទ “នារី​ល្ងីល្ងើ​ស្មោះ​ស្នេហ៍” ​វិញ​រឹតតែ​ញាក់​សាច់​ថែម​ទៀត គ្រាន់តែ​ខ្សែក​មួយ​មុខជាង ២ លាន​ដុល្លារ​បាត់​ទៅ​ហើយ។

ខ្សែក​​ស្វារ៉េ​​ពេជ្រ​​សុទ្ធ​ធម្មជាតិ ​តម្លៃ ២ ១១៤ ៨៤៩.២៥ ដុល្លារ

ខ្សែ​ដៃ​​ពេជ្រ​តម្លៃ ៧០០ ៤៧៥ ដុល្លារ

ចិញ្ចៀន​តម្លៃ ១៧១ ៣៤៩ ដុល្លារ

​

ចំណែក​ការ​តុបតែង​ខ្លួន​របស់ BA បុរស​ៗ​វិញ ពិតជា​មាន​ភាព​ស៊ីវិល័យ​មិន​ចាញ់​គ្នា​ឡើយ តែ​សម្រាប់​តម្លៃ​វិញ​មិន​ទាន់​មា​ន​ការ​ទម្លាយ​ឲ្យ​ដឹង​ឡើយ។ ក្រៅ​ពី​វត្តមាន BA ទាំង ៤ ក៏មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ៗជាច្រើន​រូប​ទៀត ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ការ​វិធី​ប្រកាស​ទូត​សុឆន្ទៈ​ថ្មី​កាល​ពី​យប់​មិញ​នេះ​ដែរ។ ចំពោះ​តម្លៃ​ខ្លួន​តារា​កំពូល​ៗ​ទាំង ៤ រូប​វិញ មិន​ត្រូវ​បាន​លោក​ស្រី​ដែល​ល្បី​ចិត្ត​ធម៌​រូប​នោះ ទម្លាយ​ឲ្យ​ដឹង​ឡើយ តែ​អាស្រ័យ​លើ​កុងត្រា និង​ការងារ​ផ្សេង​ៗ​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។