ព្រះនាង នរោត្តម ជេនណា បានទម្លាយប្រាប់ថា ថេណា ជា Idol ក្នុងព្រះទ័យរបស់ទ្រង់ នៅក្នុងកម្មវិធីសម្ពោធម៉ាកទូរស័ព្ទដ៏ល្បីមួយនៅកម្ពុជា បន្ទាប់ពីអ្នកទាំងពីរបានបកស្រាយចម្រៀងរួមគ្នាមានចំណងជើងថា «លួចស្នេហ៍ដួងច័ន្ទ»។

នរណាមិនរំភើប សុខៗក្លាយជា Idol ក្នុងព្រះទ័យរបស់ព្រះនាងតូច ជេនណា ហើយបានឮចេញពីមាត់របស់ទ្រង់ដោយផ្ទាល់ទៀត។ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីនៃការបើសម្ពោធទូរស័ព្ទ Oppo ជំនាន់ថ្មី ដោយមានការយាងអញ្ជើញចូលរួមពីសំណាក់សែរាជវង្សអង្គនេះ ព្រមទាំងម្ចាស់បទ «កង់សាគួរ» ហើយអ្នកទាំងពីរបានឡើងបកស្រាយចម្រៀងរួមគ្នាយ៉ាងពីរោះរណ្ដំចិត្ត ដែលបទនោះមានចំណងជើងថា «លួចស្នេហ៍ដួងច័ន្ទ»។
បទចម្រៀងមួយបទនេះដែរព្រះនាងតូចបកស្រាយបានយ៉ាងពីរោះ អមជាមួយការឆ្លើយឆ្លងយ៉ាងរណ្ដំពីសំណាក់ ថេណា ធ្វើឱ្យចម្រៀងបទនេះស្ដាប់ហើយឡើងមានអារម្មណ៍អណ្ដែតអណ្ដូងម្ដង។ អ្វីដែលកាន់តែកាន់តែរំភើបនោះគឺ គ្រាន់តែបកស្រាយចម្រៀងចប់ភ្លាមព្រះនាង ជេនណា បានទម្លាយប្រាប់ថាតារាចម្រៀង ថេណា គឺជា Idol ក្នុងព្រះទ័យរបស់ទ្រង់ ធ្វើឱ្យសាមីខ្លួនអៀនផង រំភើបមិនស្ទើរនោះទេក្រោយទទួលបានឃ្លាពាក្យមួយនេះ។
វីដេអូព្រះនាងបកស្រាយចម្រៀងរួមជាមួយថេណា៖ https://www.facebook.com/CheaVannarithOfficial/videos/1458487044799888






គួរបញ្ជាក់ថាតារាចម្រៀងថេណា និងព្រះនាង ជេនណា ជាទូតសុឆន្ទៈរបស់ទូរស័ព្ទដៃ Oppo នៅកម្ពុជា។ ក្រៅពីអ្នកទាំងពីរក៏មាន Miss Grand Cambodia 2022 កញ្ញា ពេជ្រវត្តីសារ៉ាវឌី, រ៉េត ស៊ូហ្សាណា និងតារាល្បីៗជាច្រើនរូបទៀតផងដែរ៕























Account
Security
Favourite Content