តារាសម្ដែងស្រករក្រោយពោរពេញដោយសមត្ថភាព និងទេពកោសល្យ ព្រះនាង នរោត្តម ជេនណា បានពានរង្វាន់ Best Newcomer Actress ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ ដែលធ្វើឡើងនៅកម្ពុជា ។

ក្នុងព្រះជន្មត្រឹម ១២ ព្រះវស្សា ព្រះនាង នរោត្តម ជេនណា ទទួលបានផ្លែផ្កាគួរជាទីមោទកភាពបំផុត ក្នុងនាមជាតារាសម្ដែងស្រករក្រោយដែលទទួលបានពានរង្វាន់ Best Newcomer Actress ពី 2nd Cambodia Asian Film Festival តាមរយៈភាពយន្តខ្នាតធំរបស់កម្ពុជារឿង «បណ្ដាសានាងរាត្រី» ឬជាភាសាអង់គ្លេស The Night Curse of Reatrei។
រឿង «បណ្ដាសានាងរាត្រី» ជាភាពយន្តខ្នាតធំផលិតដោយផលិតដោយ អិល ឌី ភាពយន្ត ហើយក៏ជាខ្សែរឿងទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការចាក់បញ្ចាំងនៅតាមរោងភាពយន្តទាំងក្នុង និងក្រៅស្រុក។ គួរឱ្យដឹងដែរថា ព្រះនាង ជេនណា ជាតួអង្គសម្ដែងដែលទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ ក្នុងចំណោមតារាសម្ដែងពីររូបទៀតគឺ Paing Takhon និងកញ្ញា ស៊ីន យូប៊ីន តាមរយៈភាពយន្តខ្នាតធំរឿង «បណ្ដាសានាងរាត្រី»។



ក្នុងនាមជាសិល្បករជំនាន់ថ្មី ព្រះនាងតូច ជេនណា បានបង្ហាញក្ដីរំភើបយ៉ាងក្រៃលែងសម្រាប់ពានរង្វាន់ និងជោគជ័យយ៉ាងក្រាស់ក្រែលក្នុងវិស័យភាពយន្ត ហើយនេះក៏ជាខ្សែភាពយន្តខ្នាតធំដំបូងរបស់ទ្រង់ផងដែរ៕
ទស្សនាវីដេអូព្រះនាង នរោត្តម ជេនណា ទទួលពានរង្វាន់ Best Newcomer Actress ៖ https://www.facebook.com/JennaNorodomkh/videos/1273761480665627























Account
Security
Favourite Content