អ្នកគាំទ្ររបស់ព្រះនាង នរោត្តម ជេនណា និងតារាសម្ដែងដ៏ស្រស់ស្អាត សិទ្ធី នីកា គឺជាសាច់ថ្លៃដែលស្រលាញ់គ្នាខ្លាំង ហើយតែងបង្ហាញឲ្យឃើញទាំងក្នុងកម្មវិធីសិល្បៈ ព្រមទាំងរាជពិធីផ្សេងៗក្នុងវាំង។ ព្រោះតែជាអ្នកសិល្បៈដូចគ្នា ហើយក៏តែងគាំទ្រគ្នាទៅវិញទៅមកទៀត។


ដូចកាលពីពេលថ្មីៗនេះពេលព្រះនាង នរោត្តម ជេនណា បន្តកុងត្រាជាមួយហាងពេជ្រដ៏ល្បី ខណៈ សិទ្ធី នីកា គឺជាភ្ញៀវដែលអញ្ជើញចូលរួម។ មិនត្រឹមចូលរួមកម្មវិធី “ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀង ទូតសុច្ឆន្ទៈ រវាង ហាងពេជ្រ Princess Alanka និងព្រះនាងតូច នរោត្តម ជេនណា” សិទ្ធី នីកា ដែលជាកូនប្រសាស្រីរបស់សម្ដេច នរោត្តម ចក្សពង្ស បានយកបាច់ផ្កាទៅជូនក្មួយថ្លៃដោយទឹកមុខរំភើបរីករាយ។
ម្ដាយមីង និងក្មួយថ្លៃស្រីរូបនេះពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ ជួបគ្នាម្ដងណាក៏មិនខ្វះរូបភាព និងវីដេអូចែកចាយដល់អ្នកគាំទ្រឃើញពីក្ដីសុខអ្នកទាំងដូចគ្នា។ រូបភាពញញឹមញញែម ពោរពេញដោយក្ដីសុខពេលឃើញសាច់ញាតិទទួលបានជោគជ័យ ព្រមទាំងត្រេកអរដល់សមិទ្ធផលក្រុមគ្រួសារទទួលបាន។
សិទ្ធី នីកា ត្រូវជាម្ដាយមីងថ្លៃ ព្រះនាងតូច ជេនណា ដោយស្វាមីតារាស្រីរូបនោះ គឺជាព្រះមាតុលា ពោលគឺជាព្រះអនុជបង្កើត អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី មាតារបស់ព្រះនាង ជេនណា៕































Account
Security
Favourite Content