ព្រះនាង នរោត្តម អេម៉ា ជាសែរាជវង្សមួយអង្គដែលបង្ហាញវត្តមានយាងចូលរួមពិធីមង្គលការព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ហើយត្រូវបានសារព័ត៌មានក្នុងស្រុកចាប់អារម្មណ៍ខ្លាំងនាគ្រានោះ ពេលនេះត្រូវបានផលិតកម្មក្នុងស្រុកអញ្ជើញ និងជ្រើសជាតួសម្ដែងក្នុងខ្សែភាពយន្តខ្មែរ។

ម្ចាស់បងបង្កើតរបស់ព្រះនាងតូច នរោត្តម ជេនណា នោះគឺទ្រង់ នរោត្តម អេម៉ា ត្រៀមបង្ហាញវត្តមានក្នុងខ្សែភាពយន្តខ្មែរក្នុងពេលឆាប់ៗ ដោយសម្ដែងរួមគ្នាជាមួយរៀមច្បង និងសិល្បករខ្មែរជាច្រើនរូបទៀត។ ម្សិលមិញ សរពេជ្ញ ម៉ានីកា បានបង្ហោះនៅលើអាខោនរបស់ខ្លួនបង្ហាញអារម្មណ៍រំភើបដែលបានរួមការងារជាមួយព្រះនាង នរោត្តម អេម៉ា ដ្បិតថានេះជាលើកដំបូងក៏ដោយ។
ក្នុងខ្សែភាពយន្តដែលមិនទាន់ត្រូវបានបង្ហើបសូម្បីតែ ចំណងជើង និង Trailer មួយនេះក៏មានការចូលរួមសម្ដែងពីសំណាក់រៀមច្បងជើងចាស់ពោរពេញដោយទេពកោសល្យ អ្នកនាង ស្វែង សុជាតា លោក រស់ មុន្នី ព្រមទាំងសិល្បករជាច្រើននាក់ទៀតផងដែរ។
តាមរយៈការបង្ហោះរបស់តារាសម្ដែងវ័យក្មេង ម៉ានីកា បានឱ្យដឹងទៀតថា រឿងដែលផលិតដោយផលិតករបរទេសលោក Jimmy Henderson របស់ផលិតកម្មក្នុងស្រុក កងចក្រ ភាពយន្ត នាពេលនេះ It’s gonna be darker ដែលអាចឱ្យមហាជនអាចទស្សន៍ទាយបានថាជារឿងបែបរន្ធត់៕






រូបភាព ៖ Emma & Manika























Account
Security
Favourite Content