កីឡាករ Nick Taylor បំផុសគំនិតចេញម៉ូតចិញ្ចៀនដោយខ្លួនឯង ថ្ងៃសុំ រ៉ាប៊ី រៀបការ

កីឡាករ​បាល់ទាត់រូបសង្ហាកូនកាត់ខ្មែរ-អាមេរិក Nick Taylor បានលុត​ជង្គង់​សុំ​​ រ៉ាប៊ី រៀបការ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​រយ​នាក់​នៅ​ក្នុង​កម្មវិធី ហ្វេន Meeting ជាមួយ​ចិញ្ចៀន​ដែល​លោក​​បាន​នឹកឃើញ​ឲ្យច្នៃចេញ​ម៉ូតមាន​ពេជ្រ ៣ គ្រាប់​។

ពិត​ណាស់​ ចិញ្ចៀន​ដែល Nick Taylor បាន​ត្រៀម​សម្រាប់​អនាគត​ភរិយា​ដ៏​ស្រស់​ស្អាត​ ជា​ចិញ្ចៀន​ដែល​កីឡាករលេខ១១របស់ព្រះខ័នរាជស្វាយរៀង​​ជ្រើស​រើស​ដោយ​ផ្ទាល់ដៃ។ ចិញ្ចៀន​ដ៏​ប្រណិត​មួយ​នេះមានដាំ​ត្បូងពេជ្រ​ល្អ​ឥត​ខ្ចោះ​ ៣ គ្រាប់ ហើយម៉ូត​របស់​ចិញ្ចៀនត្រូវ​បាន​​លាយ​បញ្ចូល​គ្នារវាងស្ទីល៍​ក្លាសិក និងម៉ូឌែន ​សក្ដិសម​បំផុត​សម្រាប់ រ៉ាប៊ី។

ដោយ​ឡែក Nick ក៏​បាន​ចេញ​គំនិត​បំផុស​ម៉ូត​ចិញ្ចៀន​សម្រាប់​លោក​ផ្ទាល់​ផង​ដែរ​ ជា​ប្រភេទ​ចិញ្ចៀន​​បញ្ចូល​រចនា​បថ​របស់​ប្រាសាទ​អង្គរវត្ត​ ដែល​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា។ គំនិត​មួយ​នេះ​ត្រូវ​បាន​កំពូល​អ្នក​ច្នៃ​ម៉ូត​លោក សាន់​នី ច្នៃចេញ​​ចិញ្ចៀន​ដ៏​ប្រណិត​​សម្រាប់​គូ​ស្នេហ៍​មួយនេះ​។

តាម​រយៈ​ការ​បំផុស​គំនិត​ចេញ​ម៉ូត​ចិញ្ចៀន​ និង​ការ Surprise របស់ Nick Taylor បាន​ធ្វើ​ឱ្យ ម្ចាស់​បទ «មាន់​ស្រែ» ​ពោល​សរសើរ​មិត្ត​ប្រុស​ថាជា​មនុស្ស​ហ៊ាន​និយាយ ​ហ៊ាន​ធ្វើ​ ម៉ាត់​ណា​ម៉ាត់​ហ្នឹង​។ រ៉ាប៊ី ក៏​បាន​ឆ្លៀត​បន្ថែម​ដែរ​ថា «ស្រលាញ់​នារី​ខ្មែរ​ ចិញ្ចៀន​ក៏​រចនា​បែប​ខ្មែរ​ដែរ»។ គួរ​បញ្ជាក់​ដែរ​ថា Nick Taylor ទទួល​បាន​ចម្លើយ YES ​ពី​មិត្ត​ស្រី​ ក្រោយ​លុត​ជង្គង់​សុំ​នាង​រៀបការ​នៅ​កណ្ដាល​ឆាក​កម្មវិធី​ហ្វេន Meeting របស់ រ៉ាប៊ី ដែល​ទើប​បញ្ចប់​នា​ពេល​ថ្មី​ៗ នេះ៕

ប្រភពរូបភាព ៖ Grace Jewelry


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *