អ្នកដឹកនាំរឿងនិយាយថា តួ Yeongju ក្នុងរឿង Newtopia ជាតួអង្គដែលបង្កើតឡើងសម្រាប់​ Jisoo តែម្ដង

នៅក្នុងសន្និសីទសារព័ត៌មានមុនចាក់បញ្ចាំង ​ដែលបានធ្វើឡើងកាលពីថ្ងៃទី៣​ ខែកុម្ភៈ កន្លងទៅ អ្នកដឹកនាំរឿង “Newtopia” លោក​ Yoon Sung-hyun បានសរសើរដល់ការខិតខំបំពេញការងាររបស់ Jisoo ព្រមទាំងនិយាយថា តួអង្គមួយនេះពិតជាតួអង្គដែលបង្កើតឡើងសម្រាប់ Jisoo​ តែម្ដង។  

យោងតាម allkpop លោក​ Yoon Sung-hyun បានរំឭកដល់ការរួមការងារជាមួយនឹងសមាជិកក្រុមចម្រៀងខេប៉ុបនារី​ BLACKPINK​​ នៅក្នុងរឿងភាគថ្មីនេះថា៖​ “ខ្ញុំពិតជា សំណាងមែនទែនដែលបានធ្វើការជាមួយ Jisoo។ ដ្បិតនៅក្នុងវគ្គ ១ និង២ អ្នកអាចនឹងមិនសូវទាន់យល់ពីតួអង្គមួយនេះ តែនៅពេលដែលបញ្ចប់វគ្គទី ៨ អ្នកប្រាកដជាទទួលអារម្មណ៍បានថា តួ Yeongju ប្រហែលជាមានតែ Jisoo ទេដែលអាចលេងបាន”។​

“តួ​អង្គ​នេះ​មាន​ភាព​កំប្លុក​កំប្លែង ហើយ Jisoo ខ្លួន​ឯង​ក៏​ជាមនុស្សកំប្លែងខ្លាំងដែរ។ នោះហើយជាមូលហេតុដែលខ្ញុំចង់ធ្វើការជាមួយនាង ខ្ញុំ​គិតថាវាជាការជួយសម្រាលការងារខ្ញុំច្រើនមែនទែន។ នាងពិតជាបានជួយខ្ញុំច្រើន មិនថាជាមនុស្សទូទៅម្នាក់ ឬក៏ក្នុងនាមជា​ តារាសម្ដែងម្នាក់ដូចគ្នា” លោក​បន្តដូច្នេះ។​

ឆ្លើយតបនឹងសំណួរទាក់ទងនឹងសមត្ថភាពសម្ដែងរបស់តារាស្រីវ័យ ៣០ឆ្នាំរូបនេះវិញ លោកបានរៀបរាប់ថា៖ “ក្នុងការធ្វើការជាមួយ Jisoo អត់មានអីពិបាកទេ។ ដោយសារតែគាត់ខកខានការងារសម្ដែងតាំងតែពីរឿង Snowdrop ចន្លោះឆ្នាំ ២០២១​-​ ២០២២ ដំបូងឡើយខ្ញុំក៏គិតដែរថា តើគាត់នៅអាចសម្ដែងបានទេ?​”។

ដោយសារ Jisoo មិនមែនជាតារាសម្ដែងតែមួយមុខ លោកបាននិយាយដែរថា៖ “ដ្បិតខុសប្លែកពីតួដទៃដែលមានការងារសម្ដែងតគ្នារហូត នាងបានសម្រាកពីការងារនេះមួយរយៈ តែនាងបានចំណាយពេលដល់ទៅ ៤ថ្ងៃក្នុងមួយសប្ដាហ៍ក្នុងការអានអត្ថបទភាពយន្ត ហើយធ្វើការលើរឿងនេះ ដោយឥតហត់នឿយ។ អ៊ីចឹងដល់ពេលដែលយើងត្រូវថត នាងបានរៀបចំខ្លួនរួចរាល់អស់ទៅហើយ”។

បន្ថែមពីនេះ អ្នកដឹកនាំរឿង Newtopia ក៏បានបន្តសរសើរពីភាពមិនដាក់ខ្លួនរបស់តួ​ឯកស្រីរបស់ខ្លួនទៀតថា ទោះបីជាមានឈុតឆាកប្រយុទ្ធគ្នាដែលតម្រូវឱ្យប្រើប្រាស់រាងកាយច្រើនក្ដី តែ Jisoo នូវតែបំពេញការងារដោយស្នាមញញឹម ហើយលោកពិតជាចង់អរគុណដល់នាងពិតមែន។

ឆ្លើយតបនឹងភាពចៃដន្យគ្នា ដែលមានសាច់រឿងដូចគ្នានឹងហេតុការណ៍ដែលទើបតែកើតឡើងក្នុងជីវិត តួយ៉ាងរឿងរ៉ាវផ្ទុះយន្តហោះ និងការប្រកាសច្បាប់អាជ្ញាសឹក លោក​បានបកស្រាយប្រាប់សារព័ត៌មាន Korea Times ថា ខ្លួនលោកផ្ទាល់ក៏មានការភ្ញាក់ផ្អើលដែរ ដែលមានរឿងគាប់ជួនបែបនេះ ព្រោះនៅក្នុងជីវិតពិតហេតុការណ៍ទាំងនេះ បានកើតឡើងបន្ទាប់ពីក្រុមការងារបានកាត់តរឿងនេះចប់សព្វគ្រប់អស់ទៅហើយ។

លោក​ Yoon Sung-hyun រៀបរាប់ដោយជំនឿចិត្តថា រឿង Newtopia នឹងអាចទាក់ទាញទស្សនិកជនអន្តរជាតិដែលចូលចិត្តរឿងរន្ធត់ប្រភេទ Zombie តែមិនមានសាច់រឿងដែលណែនពេក។ ទន្ទឹមគ្នានេះ លោកក៏បានបង្ហើបដែលថា រឿងមួយនេះនឹងមានចំណុចច្រើនដែលទស្សនិកជននឹកអាចទាយដឹងមុន ទាក់ទងនឹងការសម្រេចចិត្តរបស់តួអង្គនីមួយៗ និងដំណើររឿងទាំងមូល។

គួរឱ្យដឹងដែរថា Newtopia ដែលជាភាគយន្តភាគមានសរុប ៨ភាគ នឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះ តាមរយៈកម្មវិធី Coupang Play សម្រាប់ប្រទេសកូរ៉េខាងត្បូង និង Amazon Prime Video សម្រាប់ទស្សនិកជនអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *