NewJeans និយាយពាក្យអរគុណយ៉ាងជ្រាលជ្រៅដល់ Min Hee-jin ទោះពេលនេះមាន CEO ថ្មី

NewJeans បានថ្លែងអំណរគុណ​ជា​សាធារណៈ​ចំពោះ​អតីត CEO ក្រុមហ៊ុន ADOR គឺផលិតករ Min Hee-jin ខណៈពេល​​ថ្លែង​សុន្ទរកថាទទួលពាន​ក្នុង​កម្មវិធី The Fact Music Awards (TMA) ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង Osaka ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ ខែកញ្ញានេះ។ 

ក្រុមចម្រៀង K-pop ថ្មីតែពេញដោយសមត្ថភាព NewJeans បានចូលរួម និងទទួលបានពានរង្វាន់ចំនួន ៤ពីកម្មវិធី។ នៅពេលឡើងទទួលពានរង្វាន់ Musinsa Popularity Award សមាជិក Danielle បាននិយាយថា៖ “ពួកយើងពិតជាស្រឡាញ់ និងចង់អរគុណដល់ CEO Min Hee-jin ដែលតែងតែស្រលាញ់ និងការពារពួកយើងរហូតមក”។

បន្ថែមពីនេះទៀត នៅពេលដែលក្រុមចម្រៀងមួយនេះឡើងទទួលពានម្ដងទៀត  Hyein ដែលជាសមាជិកក្រុមម្នាក់ទៀតបានលើកឡើងថា៖ “ដោយសារតែវាអាចជាឱកាសចុងក្រោយ ខ្ញុំចង់និយាយថា ពួកយើងពិតជាដឹងគុណដល់ ​CEO របស់ពួកយើងជាខ្លាំង។ ពួកយើងស្រឡាញ់អ្នកខ្លាំងណាស់ CEO”។ 

គួរឱ្យកត់សម្គាល់ផងដែរថា បើទោះបីជាតំណែងជា CEO របស់ Min Hee-jin ត្រូវបានជំនួសដោយ Kim Ju-youn កាលពីថ្ងៃទី២៧ ខែសីហានេះរួចហើយក៏ដោយ តែសមាជិកក្រុម NewJeans នៅតែរំឭកដល់ Min Hee-jin ក្នុងនាមជា CEO ដដែល។ 

នេះជាលើកទីមួយហើយដែល NewJeans បង្ហាញការគាំទ្ររបស់ពួកគេចំពោះ Min Hee-jin ជាសាធារណៈ។ ក្រោយពី សមាជិកធ្លាប់បានសម្តែងការខកចិត្តរបស់ពួកគេចំពោះជម្លោះដែលបាន និងកំពុងកើតឡើងរវាង Min និង HYBE ។

ដោយឡែក NewJeans ក៏មិនបានភ្លេចអរគុណដល់អ្នកគាំទ្ររបស់ពួកនាងដែរ ដោយពួកគេបានលើកឡើងថា ភាពជោគជ័យនេះកើតឡើងបានក៏ដោយសារតែមានការគាំទ្រពីទស្សនិកជន ហើយពួកគេប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកគេ។ 

ក្នុងឆ្នាំនេះ NewJeans បានក្លាយជាសិល្បករដែលទទួលបានពានរង្វាន់ច្រើនជាងគេនៅកម្មវិធី The Fact Music Awards (TMA) ជាមួយនឹងពានរង្វាន់សរុបចំនួន ៤ ដូចជា Artist of the Year, Musinsa Popularity Award, World Best Performer និង Worldwide Icon។ ក្រុមចម្រៀងសញ្ជាតិកូរ៉េខាងត្បូងមួយនេះ ក៏បានធ្វើការសម្ដែងបទចម្រៀងល្បីៗរបស់ខ្លួនផងដែរ រួមមាន បទ ETA, OMG និង Attention។ ជាពិសេស NewJeans ក៏បានធ្វើការយកចិត្តដល់អ្នកគាំទ្រជនជាតិជប៉ុនរបស់ខ្លួន តាមរយៈការសម្ដែងបទ Bubble Gum ជាភាសាជប៉ុន។ 

គួររំឭកដែរថា កម្មវិធី TMA ឆ្នាំ ២០២៤បានប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅឯពហុកីឡដ្ឋាន Kyocera Dome ទីក្រុង Osaka ប្រទេស​ជប៉ុន។ នេះជាការលើកដំបូងដែលកម្មវិធីធ្វើឡើងនៅក្រៅប្រទេសកូរ៉េខាងត្បូង ដោយមានមានការសម្តែងពិសេសដោយសិល្បករ K-pop ជាច្រើនទៀត រួមទាំង Kiss of Life, aespa និង ITZY ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *