ប៉ុស្តិ៍លេខ ៣ ប្រកាសចេញរឿងថ្មីមួយទៀតសម្រាប់ Ling Ling និង Orm ក្រោយ “The Secret of Us” ជោគជ័យខ្លាំង

ជាដំណឹងល្អៗដល់អ្នកគាំទ្ររបស់ Ling Ling និង Orm ក្រោយពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រកាសពីគម្រោងផលិតរឿងភាគថ្មីរបស់អ្នកទាំងពីរ ក្រោមចំណងជើងថា “Only You The Series” ដែលនឹងត្រៀមចេញផ្សាយក្នុងពេលឆាប់ៗនេះ។ 

កាលពីថ្ងៃទី៨ ខែកញ្ញានេះ នៅក្នុងកម្មវិធី “Dear my Love LING & ORM Fan Meeting 2024” របស់តារាស្រីទាំង ២ ដែលបានប្រារព្ធធ្វើឡើងនៅ IMPACT Exhibition Hall 5 បានធ្វើឱ្យអ្នកគាំទ្រដែលបានចូលរួម និងទស្សនាតាមរយៈការផ្សាយផ្ទាល់ភ្ញាក់ផ្អើល និងរំជើបរំជួលជាខ្លាំង ដោយមានពេលមួយ កម្មវិធីបានចាក់បញ្ចាំងវីដេអូខ្លី Teaser ដំបូងពីស៊េរីថ្មីប្រភេទ Girl Love របស់អ្នកទាំងពីរ។ រឿងថ្មីរបស់ Ling Ling និង Orm ជាសាច់រឿងថ្មីប្លែកពីរឿងមុន “The Secret of Us” ព្រោះរឿងថ្មីនេះក៏មានបញ្ចូលនូវឈុតឆាកប្រយុទ្ធតស៊ូ និងចរិតលក្ខណៈថ្មីរបស់តួអង្គ។ 

“Only You The Series” រៀបរាប់សាច់រឿងរបស់តួអង្គឈ្មោះ តាវ៉ាន់ (សម្តែងដោយ Ling Ling) ដែលជាអង្គរក្ស ទទួលបន្ទុកការពារ និងមើលថែតារាស្រីដែលកំពុងឡើងកូដ អៃរ៉ា (សម្តែងដោយ Orm)។ ជាមួយសាច់រឿងដែលគួរឱ្យចាប់អារម្មណ៍  និងរនាំងវណ្ណៈរបស់អ្នកទាំងពីរ អ្នកគាំទ្រកំពុងតែរងចាំទស្សនាថា តើតួអង្គទាំពីរនឹងអាចបង្កើតអារម្មណ៍ល្អៗដល់គ្នារហូតក្លាយទៅជាស្នេហាបានដោយរបៀបណា?

បន្ទាប់ពីរឿង “The Secret of Us” ទទួលបានជោគជ័យ និងទទួលបានគាំទ្រលើសលប់ទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ប្រិយមិត្តអាចរង់ចាំតាមដានពីការអភិវឌ្ឍន៍ខ្លួនរបស់ Ling Ling និង Orm បានតាមរយៈរឿងភាគប្រភេទស៊េរីថ្មី “Only You The Series” ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *