ចំណុចពិសេសធ្វើឱ្យ Naha Eun ជាប់ជាអ្នកហ្វឹកហាត់របស់ផលិតកម្ម SM

សម្រាប់អ្នកនិយមតាមដានវិស័យខេប៉ុបប្រហែលជាអាចស្គាល់ក្មេងស្រីតូចដ៏គួរឱ្យស្រឡាញ់ Naha Eun ជាមិនខាន ដោយសារតែរូបនាងទើបតែមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះប៉ុន្ដែធ្លាប់បង្ហាញមុខក្នុងកម្មវិធីជាច្រើន ជាពិសេសក្នុងកម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្រ្ដីទៀតផង។ ភាពប៉ិនប្រសប់ក្នុងការរាំច្រៀងរបស់នាងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍និងតែងសរសើរមិនដាច់ពីមាត់។

អ្វីដែលធ្វើឱ្យមហាជន ក៏ដូចជាប្រិយមិត្តដែលគាំទ្រស្រឡាញ់ក្មេងតូច Naha Eun សប្បាយរីករាយនោះ  ពេលនេះរូបនាងត្រូវបានជ្រើសរើស និងក្លាយជាអ្នកហ្វឹកហាត់ប្រចាំផលិតកម្មយក្ស SM Entertainment ហើយ។ វាពិតជារឿងល្អខ្លាំងមួយព្រោះបើរូបនាងបានចេញច្រៀងនៅពេលអនាគតក្រោមផលិតកម្ម SM Entertainment ច្បាស់ជាកាន់តែមានភាពល្បីល្បាញមិនខាន។

មែនទែនទៅ មុននឹងក្លាយខ្លួនជាអ្នកហ្វឹកហាត់របស់ផលិតកម្មចម្រៀងកូរ៉េនីមួយៗ អ្នកប្រលងចួលម្នាក់ៗសុទ្ធសឹងតែត្រូវមានទេពកោសល្យមិនធម្មតាដូចជាអ្នកខ្លះមានសំឡេងពីរោះឬលេចធ្លោខុសគេ ពូកែរាំ ចេះលេងឧបករណ៍តន្ដ្រី និងអាចនិពន្ធបទភ្លេងទំនុកច្រៀងជាដើម។ សមត្ថភាពទាំងអស់នេះបូកផ្សំនឹងការហ្វឹកហាត់លុតដំបន្ថែមនឹងអាចធ្វើឱ្យអ្នកហ្វឹកហាត់ទាំងឡាយមានឱកាសបានក្លាយជាតារាចម្រៀងពេញសិទ្ធិនៅតាមផលិតកម្មផ្សេងៗ។

ជាក់ស្ដែង Naha Eun ក៏មិនខុសពីអ្នកហ្វឹកហាត់ដទៃ រូបនាងកើតមកមានសមត្ថភាពពិសេសជាប់ខ្លួនទើបធ្វើឱ្យផលិតកម្ម SM សម្លឹងមើលឃើញនិងជ្រើសយកមកទុកដើម្បីបណ្ដុះបណ្ដាលថែមដើម្បីអនាគតក្លាយជាតារាចម្រៀងម្នាក់។

Naha Eun កើតនៅក្នុងឆ្នាំ ២០០៩ បច្ចុប្បន្ននាងទើបតែមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែនាងចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈដើររកក្ដីស្រមៃតាំងពីខ្លួនមានអាយុ ៣ ឆ្នាំមកម្ល៉េះ។ ដោយក្នុងឆ្នាំ ២០១១ នាងបានឡើងបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីរបស់ទូរទស្សន៍ SBS Star King ដោយការរាំ។ ថ្វីបើទើបមានអាយុ ៣ ឆ្នាំ តែភាពប៉ិនប្រសប់និងក្លាហានរបស់នាង បានធ្វើឱ្យអ្នកទស្សនាស្រែកហ៊ោរ និងលើកទឹកចិត្តតែម្ដង។ បន្ដមកទៀតក្នុងឆ្នាំ ២០១៤ រូបនាងក៏បានទៅប្រលងក្នុងកម្មវិធីរបស់ទូរទស្សន៍ SBS Kpop Star រដូវកាលទី​ ៤​ ផ្នែកច្រៀង និងរាំ ទោះជាមិនបានជាប់ដល់វគ្គចុងក្រោយ តែទេពកោសល្យរបស់នាងត្រូវបានគណៈកម្មការសរសើរថា ពិតជាលេចធ្លោ ហើយក៏មិនដែលឃើញក្មេងណាដែលក្លាហានហ៊ានមកប្រលងតាំងពីអាយុក្មេងបែបនេះដែរ។ បន្ថែមពីនេះ នាងអាចចងចាំក្បាច់រាំបានស្ទើរគ្រប់បទ និងអាចរាំក្បាច់ពិបាកៗជាច្រើនទាំងដែលរូបនាងមានអាយុតិចខ្លាំង។

ដោយមានឈាមជ័រ និងដុងជាអ្នកសិល្បៈតាំងពីក្មេង Naha Eun នៅតែបន្ដខំប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួន ដោយតែងតែរាំ Cover តាមបទចម្រៀងផ្សេងៗរបស់ក្រុមចម្រៀងខេប៉ុបផ្សេង និងមានអ្នកចុចទស្សនារាប់សិបម៉ឺននាក់។ ទេពកោសល្យដ៏លេចធ្លោបានធ្វើឱ្យរូបនាងមានឱកាសបានទៅរាំនៅកម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំរបស់កូរ៉េ Melon Music Awards ដល់ទៅ ៣ ឆ្នាំជាប់គ្នា ឆ្នាំ ២០១៧ ២០១៨ និង ២០១៩។ បន្ដពីនោះ នាងតែងតែត្រូវបានកម្មវិធីបុស្ដិ៍ទូរទស្សន៍ផ្សេងៗ ដូចជា SBS, KBS,MBC, JTBC ហៅទៅសម្ដែងក្បាច់រាំជាដើម។

ក្នុងឆ្នាំ ២០១៨ នាងក៏បានចេញ MV បទចម្រៀងរបស់ខ្លួនមានចំណងជើងថា​ So Special និងចុងឆ្នាំ ២០២១ ក៏បានចេញ MV មួយទៀតមានចំណងជើងថា Butterfly ដែលសុទ្ធសឹងតែទទួលបានការគាំទ្រ និងមតិសរសើរជាច្រើន ខណៈបច្ចុប្បន្ន Channel youtube របស់នាងមានអ្នកចុចតាមដានរហូតដល់ជាង ៥ លាននាក់។

មូលហេតុទាំងនេះហើយ ធ្វើឱ្យមហាជនជឿថារូបនាងអាចមានសមត្ថភាពក្លាយជាហ្វឹកហាត់ម្នាក់របស់ផលិតកម្ម SM ដែលនេះជាក្ដីស្រមៃរបស់មនុស្សជាច្រើនដែលចង់ក្លាយជាតារាខេប៉ុប៕

តោះមកមើលវីដេអូខ្លះៗរបស់ Naha Eun៖

https://youtube.com/watch?v=BdWbXVziNzw


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ