កាលពីអំឡុងខែមករា ឆ្នាំ ២០២៥ កន្លងទៅតារាសម្ដែងជើងចាស់ រ៉េត រ៉ូស បានបង្ហោះសាររៀបរាប់ពីទុក្ខលំបាក ដែលត្រូវផលិតករមួយចំនួន កេងប្រវ័ញ្ចកម្លាំងញើសឈាមអ្នកស្រីដោយពេលទាក់ទងហៅ ប្រាប់ថាទៅដល់ទីតាំងម៉ោង ៧៖ ៣០ នាទីព្រឹក ថតរហូតដល់ស្អែកឡើងម៉ោង ៦៖ ០០ ព្រឹកវិញបានចប់ តែបែរជាថាតែ១ថ្ងៃ។

រឿងនោះបានផ្ទុះកក្រើកម្ដងរួចមកហើយ ដោយទាំងមហាជន និងអ្នកសិល្បៈជាច្រើនបានចូលរួមបញ្ចេញមតិ និងជួយ share ស្វែងរកយុត្តិធម៌ដល់តារាស្រី រ៉េត រ៉ូស ពេលនោះ។ មិនទាន់ចប់ត្រឹមប៉ុណ្ណោះឡើយ ដោយកាលពីថ្ងៃ ១២ ខែមីនា ឆ្នាំ ២០២៥ នេះ តារាសម្ដែងដើរតួជាម្ដាយ នៅក្នុង MV របស់បទ «សង្ក្រាន្តស្គាល់ស្នេហ៍» បានឡើងលើកករណីនោះម្ដងទៀត។
តារាសម្ដែងស្រីជើងចាស់រូបនេះបាន share ខ្លឹមសារ និងរូបភាពនៃ “ផុសហើយដាក់លិខិតទៅសមាគមក៏យូរដែរតែលទ្ធផលស្ងាត់ឈឹងដូចចោរលួចសេះនេះ ហើយជីវិតសិល្បករមិនល្បីដូចខ្ញុំយើងសុំបើកលុយកម្លាំងញើសឈាមយើងសោះមានអ្នកឆាតមកស្ដីឲ្យខ្ញុំគាត់ថាខ្ញុំជាន់ពន្លិចម្ចាស់ផលិតកម្មទៅវិញសុំមិនយល់ទេលោកព្រះ”។

ចំណែក status មួយទៀតដែលអ្នកស្រីបានបន្ថែមខ្លឹមសារច្រើនទៀត “ខ្ញុំផុសលើ Facebook ហើយដាក់លិខិតទៅសមាគមក៏យូរដែរតែលទ្ធផលស្ងាត់ឈឹងដូចចោរលួចសេះនេះហើយជីវិតសិល្បករមិនល្បីដូចខ្ញុំ សង្ស័យតែបែងចែកភពគ្នានៅដូចទឹក និងប្រេង ដូចដែលអូន ខាត់ សុឃីម និយាយមែនទេដឹងយើងសុំបើកលុយកម្លាំងញើសឈាមយើងសោះមានអ្នកឆាតមកស្ដីឲ្យខ្ញុំគាត់ថាខ្ញុំជាន់ពន្លិចម្ចាស់ផលិតកម្មទៅវិញសុំមិនយល់ទេលោកព្រះត្រូវចាំផងណាខ្ញុំមិនបានសុំជំនួយពីអ្នកទេ ខ្ញុំសុំបើកលុយថតចាំឲ្យច្បាស់បើមិនបានជួយសិល្បករចាស់ៗទេ កុំជាន់ពន្លិចបែបនេះគិតថាអ្នកឯងមិនចាស់មែន? ជីវិតអមតមែន”។
កាលពីឆ្នាំមុនអ្នកស្រី រ៉េត រ៉ូស បានដើរតួអង្គជាម្ដាយរបស់តារាចម្រៀង វណ្ណដា ក្នុង MV «សង្ក្រាន្តស្គាល់ស្នេហ៍» ដោយបង្ហាញពីសមត្ថភាពយ៉ាងសមឥតខ្ចោះក្នុង MV នោះ។ អ្នកស្រីក៏ជាតារាសម្ដែងជើងចាស់ ដែលបានសម្ដែងច្រើនរឿងហូរហែមកហើយមិនថាបែបបុរាណ និងសម័យឡើយ៕





រូបភាព៖ Red Roes និង MV Vannda























Account
Security
Favourite Content