ស្ងាត់ៗ Alessandra Ambrosio អតីតតារាបង្ហាញម៉ូតល្បី Victoria’s Secret មកលេងទឹកដីសៀមរាប

Alessandra Ambrosio ត្រូវបានមហាជនជាច្រើនស្គាល់ថាជាតារាបង្ហាញម៉ូតជនជាតិប្រេស៊ីលដ៏ល្បីល្បាញមួយរូប។ រូបនាងក៏ធ្លាប់ជាតារាបង្ហាញម៉ូតប្រចាំប្រេនលំដាប់ពិភពលោក Victoria’s Secret ផងដែរកំឡុងឆ្នាំ ២០០៤​ ដល់ឆ្នាំ ២០១៧។

នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣ តារាបង្ហាញ​ម៉ូត​វ័យ ៤២ ឆ្នាំរូបនេះ បានបង្ហោះរូបក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនអមជាមួយរូបថតនៅក្នុង​ប្រាសាទអង្គរវត្ដ ​ទឹកដីខេត្ដសៀមរាប។ រូបនាងក៏បានដាក់ caption ថា៖ Dawn in Cambodia។ ស្របពេលដែលប្រជាជនកម្ពុជា ក៏បានចូលបញ្ចេញមតិស្វាគមន៍តារាស្រី Alessandra Ambrosio យ៉ាងកក់ក្ដៅ និងរីករាយយ៉ាងខ្លាំង។ ក្រៅពីនេះ រូបនាងក៏បានទៅបន្ដដំណើរទៅ កំពង់ភ្លុក ភូមិអណ្ដែតទឹក បឹងទន្លេសាប ក្នុងខេត្ដសៀមរាបផងដែរ។

ក្នុងរូបភាពនោះដែរ បង្ហាញឲ្យឃើញសម្រស់តារាស្រី Alessandra Ambrosio ពិតជាស្រស់ស្អាតបើទោះជានាងតុបតែងខ្លួនសាមញ្ញ ពាក់តែអាវយឺត និងរ៉ូបពណ៌សក៏ដោយ។ ឈានដល់វ័យជាង ៤០ ឆ្នាំ តារាស្រីរូបនេះ បានផ្ដោតលើក្រុមគ្រួសារ និងដើរកម្សាន្ដលំហែកាយ ដោយនាងបានទៅកម្សាន្ដនៅប្រទេសមួយចំនួន រួមមានប្រទេស កម្ពុជា។ ខណៈ ប្រទេស កម្ពុជា ជាទីកន្លែងកម្សាន្ដដល់គួរឲ្យចាប់អារម្មណ៍មួយសម្រាប់នាង និងឆ្លៀតទាំងបង្ហោះរូបភាពថែមទៀត។

Alessandra Ambrosio ជាតារាបង្ហាញម៉ូតដ៏ឆ្នើម និងមានភាពល្បីល្បាញម្នាក់។ នាងចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូតចាប់តាំងពីឆ្នាំ ២០០៤ ទេពកោសល្យដ៏ទាក់ទាញរបស់នាងធ្វើឲ្យនាងត្រូវបានគេចាត់ទុកជាតារាបង្ហាញម៉ូតជោគជ័យម្នាក់ និងមានទ្រព្យសម្បតិ្ដរហូតដល់ជាង ៨០ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ក្រៅពីអាជីពជាតារាបង្ហាញម៉ូត តារាស្រី Alessandra Ambrosio ក៏ជាតារាសម្ដែងម្នាក់ហើយធ្លាប់បង្ហាញមុខក្នុងរឿងជាច្រើនដូចជា Casino Royale, Daddy’s Home, Verdades Secretas និងផ្សេងៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក