ក្រោយសម្រាកនៅមន្ទីរពេទ្យ ដេត ស្រីនាឌ Miss Planet Cambodia 2024 ប្រាប់អ្នកគាំទ្របែបនេះ

Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ ទោះកំពុង​​ប្រកួត Miss Planet International 2024 ដោយសារ​បវរកញ្ញា​រូប​ស្រស់​​ហត់​នឿយគ្មានពេលសម្រាក ព្រោះត្រូវចូលរួម​គ្រប់​​សកម្មភាពដែល​កម្មវិធី​ដាក់មក នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

បន្ទាប់ពី​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​រួច​មក ដេត ស្រីនាឌ បាន​ឲ្យ​ដឹង​កាលពី​យប់មិញ​ថា ឥឡូវ​នាង​បាន​ធូរស្រាល​ខ្លះ​ហើយ តែ​ត្រូវការ​សម្រាក​បន្តិច ដើម្បី​ឲ្យ​សុខភាព​ល្អ​ឡើងវិញ សម្រាប់​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដែល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត។ ស្រីនាឌ បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា «សួស្ដី​អ្នក​ទាំងអស់​គ្នា! អរគុណ​ដែល​បាន​សួរ​សុខទុក្ខ​ពី​ខ្ញុំ, ខ្ញុំបាន​ធូរស្រាល និង​ល្អ​ប្រសើរ​ជាង​មុន​ហើយ។ ប៉ុន្តែ​ខ្ញុំ​​​សម្រាកបន្តិច ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​សុខភាព​របស់​ខ្ញុំ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខាង​មុខ»។

មិន​ត្រឹម​តែ​ជាបេក្ខភាព​ធម្មតា​ឡើយ បវរកញ្ញា​ខ្មែរ​រូប​នេះ បាន​សម្ដែង​របាំ​ដ៏​អស្ចារ្យ​បំផុត ដោយ​រាំ​របាំ​អប្សរា បើក​កម្មពិធី Miss Planet International 2024 វគ្គ​ប្រកួត​បឋម​កាលពី​យប់មិញ​ថ្ងៃ ២២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ខេត្ត​សៀមរាប។

ដោយសារ​តែ ស្រីនាឌ បាន​បំពេញ​ភារកិច្ច​នាំ​មុខមាត់​កម្ពុជា នៅ​វេទិកា Miss Planet International 2024 ជាច្រើន​វិញ្ញាសា​ប៉ុន្មាន​ថ្ងៃ​មក​នេះហាល​ខ្យល់ ហាល​ថ្ងៃ​ក្ដៅ ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប​យ៉ាង​សកម្ម​​បែបនេះ​ហើយ ធ្វើឲ្យ​មាន​អាការៈ​ហត់នឿយ និង​ខ្សោយ​បន្តិច។

គួរ​បញ្ជាក់​ថា Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ បាន​គ្រង​ឈុត​តំណាង​ជាតិ “អប្សររំដួលកម្ពុជា”។ ឈុត​នេះ​រចនា​ឡើង​បែប​សិល្បៈ​សហ​សម័យ ដោយ​រួម​បញ្ចូល​សិល្បៈ​ខ្មែរ​ពី​បុរាណ រួម​មាន​មកុដ និង​គ្រឿងអលង្ការ​តួ​ស្រី​អប្សរ ច្នៃ​ប្រតិដ្ឋ​យ៉ាង​ប្រណីត ដក​ស្រង់​ចេញ​ពី​ចម្លាក់​អប្សរា​តាម​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ អម​ភ្ជាប់​ដោយ​ផ្កា​រំដួល ដែល​ជា​និមិត្តរូប​នៃ​សោភ័ណភាព ភាព​ឆើតឆាយ ភាព​ថ្លៃថ្នូរ​របស់​កម្ពុជា ជាពិសេស​ផ្កា​រំដួល​តំណាង​ឲ្យ​ភាព​រួសរាយ​រាក់ទាក់ រួម​ទាំង​ស្នាមញញឹម​នៃ​នារី​ខ្មែរ និង​ប្រជាជន​កម្ពុជា​ទាំងមូល។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់ ដេត ស្រីនាឌ៕

រូបភាព៖ FB Det Sreyneat


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សួនសត្វមួយនៅចិន ជ្រើសរើសមនុស្សមកធ្វើពុតជាខ្លាឃ្មុំ ផ្ដល់ប្រាក់ខែឱ្យជិត ១៥ ០០០ ដុល្លារក្នុងមួយឆ្នាំ

យោងតាមសារព័ត៌មាន Jiupai News សួនសត្វ Luohe Wildlife Zoo ដែលមានទីតាំងនៅក្នុងទីក្រុង Luohe ខេត្ត Henan បានបង្ហោះសេចក្ដីប្រកាសជ្រើសរើសបុគ្គលិកនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ដើម្បីស្វែងរកមនុស្សមកស្លៀកឈុត

Park Bom បញ្ចេញស្នាដៃចម្រៀងថ្មី ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើឈ្មោះ bomminho012

កាលពីថ្ងៃទី២៥ ខែមិថុនា នេះ Park Bom បានបញ្ចេញចម្រៀងស្នាដៃនិពន្ធថ្មីដោយផ្ទាល់ខ្លួន ក្រោមចំណងជើងថា Haven ដោយមានបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការបង្កើតចេញជាស្នាដៃសម្រេច។ ទន្ទឹមគ្នានេះ អ្នកគាំទ្របាន

រឿងភាគ “ជីវិតនាងនូយ៉ា” ត្រៀមផលិតឡើងវិញជាថ្មី ខណៈប្រកាសជ្រើសរើសតួសម្ដែងមិនប្រកាន់ជាតិសាសន៍

កាលពីថ្ងៃទី ២៥ ខែមិថុនា បណ្តាញសារព័ត៌មានសិង្ហបុរី Mediacorp បានប្រកាសថា ការផលិតឡើងវិញទីបីនៃរឿងភាគដ៏ល្បីល្បាញលំដាប់កំពូល "Little Nyonya" (ជីវិតនាងនូយ៉ា) កំពុងស្ថិតក្នុងដំណាក់កាលផលិតហើយ

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ទៅអូស្ត្រាលី ឡើងផ្ទះថ្មីប្រធានសមាគមសិល្បករខ្មែរ

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង បើ​ទោះ​ជា​អ្នក​ទាំង ២ មិន​សូវ​បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​នៃ​ភាព​ជា​គូស្នេហ៍។ តែ​មិនដែល​នៅ​ឆ្ងាយ​ពី​គ្នា​ឡើយ ហើយ​ថ្មី​ៗ​នេះ​តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ទាំង​គូ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ក្នុង​កម្មវិធី​ឡើង​គេហ

ដដែលៗពេក! ប្អូនថ្លៃ ទេព បូព្រឹក្ស ព្រលះក្រុមការងារស្រីស្អាត SK

ប្អូន​ថ្លៃ​តារា​ចម្រៀង​ល្បី​ឈ្មោះ ទេព បូព្រឹក្ស បាន​បង្ហោះ​វីដេអូ​ក្ដៅ​ចិត្ត​និយាយ​អំពីក្រុមការងាររបស់ស្រីស្អាត SK ដែល​ធ្វើ​ការ​មិន​ច្បាស់​លាស់ ​​លុប​ចោល​ការ​ងារម្ដង​ជា​ពីរ​ដង ហាក់មិន​ឱ្យ​តម្លៃដល់​ក្រុម​រាំ​របស់​ពួក​គេ។

Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

Mister Supranational Cambodia 2026 យូ ថនវណ្ណៈ បាន​ជួប​បញ្ហា​រអាក់រអួល​ជាច្រើន​ក្នុង​​ការ​ដាក់​ពាក្យស្នើសុំ ដើម្បី​ទទួល​វីសាចេញ​ទៅ​ប្រកួត Mister Supranational 2026 នៅ​ឯ​ប្រទេស​ប៉ូឡូញ អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ ២០២៦។ តែ

ហ្វេន TF Family នៅកម្ពុជារំភើបចិត្តក្រោយអាយដលបានរៀននិយាយភាសាខ្មែរតាមសន្យាព្រមទាំងហាត់រៀនរបាំខ្មែរ

កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅថ្មីនេះ ក្រុមចម្រៀងបុរសល្បីនៅចិន TF Family បានបង្ហោះ story នៅលើគណនី Tiktok ផ្លូវការរបស់ខ្លួនដោ

ទម្រាំមានថ្ងៃនេះ! Kim Mu Yeol ទម្លាយប្រវត្តិជូរចត់ធ្លាប់រកចំណូលបានត្រឹម ១៣០ ដុល្លារក្នុងមួយឆ្នាំ ពេលតស៊ូក្នុងអាជីពសម្ដែងដំបូងៗ

តារាសម្តែងកូរ៉េ Kim Mu Yeol បានបើកចិត្តនិយាយអំពីពេលវេលាដ៏លំបាកដែលលោកបានឆ្លងកាត់ មុនពេលស្វែងរកឃើញភាពជោគជ័យ ដោយបានលាតត្រដាងថា លោកអាចរកចំណូលបានត្រឹម ២០ ម៉ឺនវ៉ុន (ប្រហែល

សំណព្វចិត្តរបស់ ENGENE! Sunoo ក្រុម ENHYPEN បរិច្ចាគប្រាក់ ៥០លានវ៉ុនជួយដល់កុមារមានជំងឺ ក្នុងឱកាសខួបកំណើតខ្លួន

ក្នុងឱកាសថ្ងៃខួបកំណើត ២៣ ឆ្នាំ Sunoo សមាជិក ENHYPEN បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ៥០ លានវ៉ុនប្រមាណជាង ៣២ ០០០ ដុល្លារ

Sydney Marith ម្ចាស់មកុដបវរកញ្ញាផែនដីអន្តរជាតិ ២០២៥ ថតឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam

ម្ចាស់​មកុដ​បវរកញ្ញា​ផែនដី​អន្តរជាតិ​ឆ្នាំ ២០២៥ កញ្ញា Sydney Marith បាន​ថត​ឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam កាលពី​ពេល​ថ្មី​នេះ ដោយ​មើល​ឃើញ​រូបភាព​ហើយ​ការងារ​ឃើញ​ថា ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក​តែ​ម្ដង

Leave a Reply

Your email address will not be published. Required fields are marked *