Miss Grand កែប 2024 មុខស្រដៀងគ្នាខ្លាំងរហូត សុគន្ធ នីសា ក៏ភ្ញាក់ផ្អើលដែរ!

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយគេប្រទះឃើញបេក្ខភាព Miss Grand កែប 2024 កញ្ញា ដន ស្រីដែត មើលទៅស្រដៀងគ្នាខ្លាំងជាមួយកំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា ពេលនាងថតរូបផ្លូវការក្នុងវិញ្ញាសាប្រកួតឈុតហែលទឹក។

អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ពិតភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញរូបថតរបស់ ស្រីដែត ដែលមើលទៅស្ទើរតែដូចកូនភ្លោះជាមួយម្ចាស់​បទ «ស្រលាញ់អូនម្តងទៀតបានទៀត?» ​សូម្បីសាមីខ្លួននាងក៏ទទួលស្គាល់ចំណុចនេះផងដែរ ថែមទាំងបានយករូបអ្នកទាំង ២ ទៅកាត់តចូលគ្នាបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកចែកចាយឱ្យហ្វេនៗបានឃើញទៀតផង។

ភ្ជាប់ជាមួយរូបថតកាត់ចូលបង្ហាញពីភាពដូចគ្នារបស់អ្នកទាំង២ រាជិនីសម្រស់ សុគន្ធ នីសា ក៏បានលើកឡើងបែបលេងសើចថា «រូបមួយនេះ​ ខ្ញុំមើលទៅដូចភ្លោះ​ ​ មួយគឺខ្ញុំ​ មួយគឺមិនមែនខ្ញុំ» ស្របពេលដែលហ្វេនៗ និងអ្នកប្រើប្រាស់ហ្វេសប៊ុកបន្ត comment ថា ស្រីដែត ដូច នីសា ខ្លាំង រីឯខ្លះទៀតនិយាយលេងសើចថា សុគន្ធ នីសា ទៅប្រកួតបវរកញ្ញាជាដើម។ ភ្លាមៗនោះ Miss Grand កែប 2024 ក៏បានចែករំលែករូបថតដោយភ្ជាប់ជាមួយ caption ថា « Idolផុសបញ្ជាក់ហើយ» ធ្វើឱ្យគ្រប់គ្នារឹតតែចាប់អារម្មណ៍រឿងនេះខ្លាំងឡើង។

គួររំឮកផងដែរថា កញ្ញា ដន ស្រីដែត Miss Grand កែប 2024 អាយុ ២៣ ឆ្នាំ កម្ពស់១.៧០ ម៉ែត្រ។ នាងជាបេក្ខភាពលេចធ្លោម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2024 ដោយបានចូលរួមបំពេញគ្រប់វិញ្ញាសាដែលស្ថាប័នបានឱ្យយ៉ាងល្អត្រឹមត្រូវ បើនិយាយពីសមត្ថភាព ទេពកោសល្យ និងការដើរម៉ូដវិញនោះគឺល្អខ្លាំងមិនចាញ់បេក្ខភាពផ្សេងៗប៉ុន្មានឡើយ។ 

ភាពស្រដៀងគ្នារវាង ដន ស្រីដែត និង សុគន្ធ នីសា កំពុងជះផលវិជ្ជមានដល់បេក្ខភាពរូបនេះ ក្នុងការបង្កើនប្រជាប្រិយភាពអំឡុងពេលប្រកួត ថែមទាំងធ្វើឱ្យគ្រប់គ្នា​ងាក​មក​ចាប់អារម្មណ៍តាមដានរូបនាងក្នុងការប្រកួតថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម