រួស​រាន់​ឡើង​ កម្មវិធី​​បវរ​កញ្ញា​ឯក​ដ៏​អស្ចារ្យ​​នៃកម្ពុជា ​២០២៤​​ ប្រ​កាស​ជ្រើស​រើស​បេក្ខនារី​ចូល​រួម​ប្រកួត​ហើយ!

កម្ម​វិធី​ដ៏​​ធំ​អស្ចារ្យ​លំដាប់​ប្រទេស​​ ការ​ជ្រើស​រើស​បវរ​កញ្ញា​ឯក​​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ប្រ​ចាំ​ឆ្នាំ​ ២០២៤​ បាន​មក​ដល់​​ហើយ​។​ សម្រាប់​បង​ប្អូន​សុភាពនារី​ដែល​មាន​ភាព​ជឿ​ជាក់​លើ​សមត្ថភាព​ ចំណេះដឹង និង​សម្រស់​អាច​ចូល​រួម​ដាក់​ពាក្យ​ប្រកួត​បាន​គ្រាន់​តែ​ធ្វើ​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​។

​លក្ខខណ្ឌ​នៃ​ការ​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ឯក​​ដ៏​អស្ចារ្យ​​កម្ពុជាប្រ​ចាំ​ឆ្នាំ​ ២០២៤ ​គឺ​តម្រូវ​បេក្ខនារី​​​មាន​អាយុ​​ចាប់​ពី​ ១៨ ​ដល់ ​២៨​ ឆ្នាំ​ និង​ជា​បេក្ខនារី​ដែល​នៅ​លីវ​។​ សម្រាប់​បេក្ខនារី​ដែល​មានចំណាប់​អារម្មណ៍​ត្រូវ​មាន​ឯកសារ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

១. ជីវប្រវត្តិ​រូប​សង្ខេប ចំនួន ១ ច្បាប់​​

២. រូប​ថត​ពាក់​កណ្ដាល​ខ្លួន (​ជា​រូប​ថត​​ស្អាត​ច្បាស់​ផ្លូវ​ការណ៍) ចំនួន ១ សន្លឹក​

៣. រូប​ថត​មួយ​ជំហរ​ខ្លួន ​​​(ជា​រូប​ថត​​ស្អាត​ច្បាស់​ផ្លូវ​ការណ៍) ចំនួន ១ សន្លឹក​

៤. អត្តសញ្ញាណប័ណ្ណ​ថត​ចម្លង ​(១សន្លឹក) ចំនួន ១ សន្លឹក​​​​​​

​នៅ​ក្នុង​ជីវប្រវត្តិ​រូប​សង្ខេប​បេក្ខនារី​ត្រូវ​បំពេញ​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​រាល់​ព័ត៌មាន​ដែល​​ជា​តម្រូវ​ការ​របស់​កម្ម​វិធី​​ ​និង​ប្រាកដ​ថា​រាល់​ព័ត៌មាន​​ទាំង​អស់​ គឺ​ពិត​ជា​ត្រឹម​ត្រូវ​គ្មាន​ការ​ក្លែង​បន្លំ​។​

សម្រាប់​ការ​ស្នើ​ពាក្យ​សុំ​ចូល​រួម​ប្រកួត​បវរកញ្ញា​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជាគឺធ្វើឡើង​តាម​រយៈ​​​​ ៖

ហ្វេស​បុក​ផេក​ ៖ Miss Grand Cambodia

ឬ តេឡេក្រាម ​៖ 012 768 000​​​

ឫ ​អាច​ទាញ​ពាក្យ​សុំ​ចូល​ប្រកួត​ពី​ក្នុង Post នេះ​រួច​ផ្ញើរ​ចូល​ក្នុង​ប្រអប់​សារ Miss Grand Cambodia។

រាល់​ព័ត៌មាន​លម្អិត​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​តាម​រយៈ​ហ្វេស​បុក​ផេក ​​Miss Grand Cambodia ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ