ផន ស្រីពី ទៅដើរម៉ូដនៅ New York Fashion Week ឲ្យប្រេន Almée Couture

ម្ចាស់​មកុដ Miss Cosmo Cambodia 2025 ផន ស្រីពី ក៏​ត្រូវ​បាន​ខាង​ប្រេន Almée Couture អញ្ជើញធ្វើ​​ជា​ម៉ូដែល ដើម្បី​ទៅដើរ​ម៉ូដ​នៅ​កម្មវិធី New York Fashion Week នា​ខែ​កញ្ញា​ខាង​មុខ​នេះ​ដែរ។ Almée Couture ត្រូវ​បាន​​គេ​មើល​ឃើញ​ថា ជា​ប្រេន​នាំ​មុខ​របស់​កម្ពុជា ​អាច​នាំ​យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ។

កញ្ញា ផន ស្រីពី នឹងត្រូវដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ឲ្យ​ប្រេន Almée Couture ជាមួយ​រៀមច្បង ឈុំ ចាន់ដារ៉ា នៅអាមេរិកក្នុង​កម្មវិធី​កំពូល​មួយ​របស់​ពិភពលោក​។ ក្នុង​ពេលប្រកួតប្រជែង Miss Cosmo Cambodia 2025 ប្រេន ALmée Couture ក៏​ជា​ម្ចាស់​ឧបត្ថម្ភ​ដល់​​កម្មវិធី​ផង​ដែរ ហើយ ស្រីពី ក៏​តែងតែ​ជា​ម៉ូដែល​មួយ​រូប​ថត​ប្រម៉ូត​សម្លៀកបំពាក់​នោះ​ផង​ដែរ។

ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ ALmée Couture ដែល​​ចូលរួម​ក្នុង​កម្មវិធី New York Fashion Week ​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ ១៣ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​មជ្ឈមណ្ឌល Angel Orensanz​ ទីក្រុង​ញូវយ៉ក។ ALmée Couture និង​អ្នកច្នៃម៉ូដសម្លៀកបំពាក់គឺកញ្ញា Sok Hangtaing សម្រាប់ការ​បង្ហាញ​ឈុត​ខលិកស្សិន​ផ្តាច់​មុខ​មាន​ឈ្មោះ​ថា “Spirit of the Forgotten” លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នៅ​កម្មវិធី New York Fashion Week។

ផន ស្រីពី និង ឈុំ ចាន់ដារ៉ា

កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 ព្រម​ទាំង ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 ដែលនឹងដើរម៉ូដនៅលើឆាក New York Fashion Week តំណាង​ឲ្យ​ភាពស្រស់ស្អាត និងប្រទេសកម្ពុជានៅលើឆាក​បង្ហាញ​ម៉ូដ​ដ៏​មាន​កិត្យានុភាព​បំផុត​មួយ​របស់​ពិភពលោក​នា​ពេល​ខាង​មុខ​នេះ។

សម្រាប់​ប្រេន ALmée Couture មិន​ត្រឹម​តែអាចចូលរួម​ក្នុង​កម្មវិធី New York Fashion Week ប៉ុណ្ណោះទេ ពី​ពេល​ថ្មី​ៗ​នេះ​បុគ្គល​ល្បីឈ្មោះម្នាក់ គឺ​កំពូល​តារា​ចម្រៀង​ចិន Angela Chang បាន​ជ្រើសរើស​ស្លៀក​រ៉ូបALmée Couture ពណ៌​ផ្ទៃមេឃ ស្លៀក​សម្រាប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​របស់​នាង នៅ​​ទី​ក្រុង​ណាននីង​ថែម​ទៀត​ផង។

​តារា​ចម្រៀង​ចិន Angela Chang

គួរបញ្ជាក់​ផង​ដែរ​ថា New York Fashion Week សម្រាប់រដូវកាលនិទាឃរដូវ/រដូវក្តៅឆ្នាំ 2026 គ្រោងនឹងដំណើរការពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែកញ្ញា ដល់ថ្ងៃអង្គារ ទី ១៦ ខែកញ្ញា ឆ្នាំ២០២៥។ NYFW ឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានម៉ាកយីហោប្រហែល ៦០ ចូលរួម តែចំនួនពិតប្រាកដនៃម៉ាកដែលចូលរួមមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ៕

រូបភាព៖ Phorn Sreypii, AB Studio, ALmée Couture


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *