ទៅចិនលើកនេះ NCT DREAM ប្រមូលបានអ្នកគាំទ្រ ១៥០០០ នាក់ ណែនផ្សារទំនើប ៥ជាន់

កម្មវិធី Pop-up របស់ NCT Dream នៅឯទីក្រុងក្វាងចូវ ប្រទេសចិន ទទួលបានអ្នកចូលរួមចំនួន ១៥០០០នាក់ ព្រោះមានវត្តមានមិនបានគ្រោងទុករបស់សមាជិកទាំង ៧នាក់។

កម្មវិធីដែលធ្វើឡើង ក្រោមកិច្ចសហការជាមួយនឹងកម្មវិធីស្ដាប់ចម្រៀងធំបំផុតរបស់ប្រទេសចិន QQ Music បានរៀបចំឡើងដើម្បីអបអរសាទរដល់ការបញ្ចេញអាល់ប៊ុមទី ៥​ “Go Back To The Future”  ដោយមានទីតាំងនៅក្នុងផ្សារទំនើប YueCity ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣១ ខែសីហា នេះ។

ដើមឡើយ កម្មវិធីមិនបានប្រកាសប្រាប់អ្នកគាំទ្រទេថា NCT DREAM នឹងមកចូលរួមកម្មវិធីនៅគ្រានេះ ខណៈនៅថ្ងៃទី២ នៃកម្មវិធី ពោលគឺថ្ងៃទី២៦ ខែសីហា កន្លងទៅ កំលោះទាំង ៧រូប បានបង្ហាញវត្តមាន បង្ករភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ រហូតទទួលបានអ្នកចូលរួមចំនួន ១៥០០០នាក់ ក្នុងរយៈពេលដ៏ខ្លី។

ឆ្លៀតឱកាសនេះ ក្រុមចម្រៀងខេប៉ុបដែលមានសមាជិកម្នាក់ដែរ ជាជនជាតិចិន គឺ Chenle បានបង្ហាញអារម្មណ៍រីករាយចំពោះអ្នកគាំទ្រថា៖ “ការគាំទ្រ និងក្ដីស្រឡាញ់ចំពោះអាល់ប៊ុមទី ៥ Go Back To The Future  បានផ្ដល់កម្លាំងអស្ចារ្យច្រើនណាស់​មកឱ្យពួកយើង ហើយយើងពិតជាចង់អរគុណមែនទែន ដែលអ្នកទាំងអស់គ្នាបានមករកពួកយើងនៅថ្ងៃនេះ”។

Go Back To The Future គឺជាអាល់ប៊ុមដែលទទួលបានការគាំទ្រខ្លាំង រហូតទទួលបានតំណែងលេខ ១ នៅលើ QQ Music និងតំណែងតែមួយ នៅលើតារាងអាល់ប៊ុមឌីជីថល របស់ Kugou Music នៅក្នុងប្រទេសចិន។ បន្ថែមពីនេះ ក៏នៅមានលតំណែងកំពូលលើតារាងចម្រៀងធំៗក្នុងប្រទេសកូរ៉េខាងត្បូង តារាង Oricon ក្នុងប្រទេសជប៉ុន និងប្រជាប្រិយភាពលើ Official Charts ក្នុងចក្រភពអង់គ្លេសផងដែរ។

បច្ចុប្បន្ននេះ NCT DREAM កំពុងតែមមាញឹកក្នុងដំណើរប្រគំតន្ត្រីទេសចរណ៍ THE DREAM SHOW 4: DREAM THE FUTURE ដោយពួកគេកំពុងតែត្រៀមឡើងឆាកឯទីក្រុងហុងកុង នៅថ្ងៃទី៣០​ ខែសីហានេះ មុននឹងបន្តទៅទីក្រុងផ្សេងទៀត ដូចជា ហ្សាកាតា តៃប៉ិ និង អូសាកា ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *