ម្ចាស់មកុដ Miss Cosmo Cambodia 2025 ផន ស្រីពី ក៏ត្រូវបានខាងប្រេន Almée Couture អញ្ជើញធ្វើជាម៉ូដែល ដើម្បីទៅដើរម៉ូដនៅកម្មវិធី New York Fashion Week នាខែកញ្ញាខាងមុខនេះដែរ។ Almée Couture ត្រូវបានគេមើលឃើញថា ជាប្រេននាំមុខរបស់កម្ពុជា អាចនាំយកទៅបង្ហាញលើឆាកអន្តរជាតិ។


កញ្ញា ផន ស្រីពី នឹងត្រូវដើរបង្ហាញម៉ូដសម្លៀកបំពាក់ឲ្យប្រេន Almée Couture ជាមួយរៀមច្បង ឈុំ ចាន់ដារ៉ា នៅអាមេរិកក្នុងកម្មវិធីកំពូលមួយរបស់ពិភពលោក។ ក្នុងពេលប្រកួតប្រជែង Miss Cosmo Cambodia 2025 ប្រេន ALmée Couture ក៏ជាម្ចាស់ឧបត្ថម្ភដល់កម្មវិធីផងដែរ ហើយ ស្រីពី ក៏តែងតែជាម៉ូដែលមួយរូបថតប្រម៉ូតសម្លៀកបំពាក់នោះផងដែរ។
ប្រេនសម្លៀកបំពាក់កូនខ្មែរ ALmée Couture ដែលចូលរួមក្នុងកម្មវិធី New York Fashion Week នឹងប្រព្រឹត្តិទៅថ្ងៃ ១៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌល Angel Orensanz ទីក្រុងញូវយ៉ក។ ALmée Couture និងអ្នកច្នៃម៉ូដសម្លៀកបំពាក់គឺកញ្ញា Sok Hangtaing សម្រាប់ការបង្ហាញឈុតខលិកស្សិនផ្តាច់មុខមានឈ្មោះថា “Spirit of the Forgotten” លើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា នៅកម្មវិធី New York Fashion Week។


ផន ស្រីពី និង ឈុំ ចាន់ដារ៉ា
កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 ព្រមទាំង ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 ដែលនឹងដើរម៉ូដនៅលើឆាក New York Fashion Week តំណាងឲ្យភាពស្រស់ស្អាត និងប្រទេសកម្ពុជានៅលើឆាកបង្ហាញម៉ូដដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោកនាពេលខាងមុខនេះ។
សម្រាប់ប្រេន ALmée Couture មិនត្រឹមតែអាចចូលរួមក្នុងកម្មវិធី New York Fashion Week ប៉ុណ្ណោះទេ ពីពេលថ្មីៗនេះបុគ្គលល្បីឈ្មោះម្នាក់ គឺកំពូលតារាចម្រៀងចិន Angela Chang បានជ្រើសរើសស្លៀករ៉ូបALmée Couture ពណ៌ផ្ទៃមេឃ ស្លៀកសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់នាង នៅទីក្រុងណាននីងថែមទៀតផង។

តារាចម្រៀងចិន Angela Chang
គួរបញ្ជាក់ផងដែរថា New York Fashion Week សម្រាប់រដូវកាលនិទាឃរដូវ/រដូវក្តៅឆ្នាំ 2026 គ្រោងនឹងដំណើរការពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែកញ្ញា ដល់ថ្ងៃអង្គារ ទី ១៦ ខែកញ្ញា ឆ្នាំ២០២៥។ NYFW ឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានម៉ាកយីហោប្រហែល ៦០ ចូលរួម តែចំនួនពិតប្រាកដនៃម៉ាកដែលចូលរួមមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ៕




រូបភាព៖ Phorn Sreypii, AB Studio, ALmée Couture





















































Account
Security
Favourite Content