បវរកញ្ញានៃប្រទេសបែលហ្សិក Karen Jansen បានមកបំពេញបេសកកម្មលើទឹកដីកម្ពុជាកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ដោយបានជ្រើសយកសាលាមួយស្ថិតក្នុងខេត្តបន្ទាយមានជ័យ ជាគោលដៅក្នុងការបំពេញការងារលើកនេះ។

ក្នុងដំណើរទស្សនកិច្ច Karen Jansen បានសម្រេចជ្រើសយកសាលាបឋមសិក្សា រង្វាន ដែលស្ថិតនៅក្នុងស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តាមរយៈវីដេអូ និងរូបភាពជាច្រើនដែលបានចែកចាយលើបណ្ដាញសង្គមបវរកញ្ញាប្រទេសបែលហ្សិករូបនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនដែលរស់នៅក្នុងភូមិ រង្វាន ទាំងក្មេងចាស់-ប្រុសស្រី ព្រមទាំងទទួលបានការស្នាក់នៅនិងការការពារយ៉ាងល្អផងដែរ។
សម្រាប់បេសកកម្មរបស់ Miss Belgium 2025 នៅក្នុងសាលាបឋមសិក្សា រង្វាង នាងបានចូលរួមសកម្មភាពជាច្រើនជាមួយសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូនៅទីនោះ ព្រមទាំងបានជជែក សម្ភាសជាមួយអ្នកភូមិ រង្វាង ជាច្រើននាក់ផងដែរ។ ជាមួយគ្នានេះដែរ បវរកញ្ញា Karen Jansen បានសរសេរបង្ហោះនៅលើ IG របស់នាងថា៖ «ខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងប្រទេសកម្ពុជាព្រមជាមួយការជួយដល់ក្មេងៗនៅទីនេះ»៕








រូបភាព ៖ Miss Belgium


























Account
Security
Favourite Content