កាលពីយប់មិញហេតុការណ៍រញ្ជួយដីក្នុងកម្រិត ៦.៧ វ៉ិចទ័រ បានកើតឡើងក្នុងអំឡុងពេលប្រកួត Miss Asia Pacific International 2025 ក្នុងទីក្រុង Cebu ប្រទេសហ្វីលីពីន ក្នុងនោះកម្ពុជាក៏មានបវរកញ្ញាតំណាងឱ្យប្រទេសកំពុងចូលរួមផងដែរ។


នាវេលាម៉ោងប្រមាណជា ១០ យប់ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ គ្រោះរញ្ជួយដីក្នុងកម្រិតជិត ៦.៧ វ៉ិចទ័របានកើតឡើងនៅចំកណ្ដាលទីក្រុង Cebu ប្រទេសហ្វីលីពីន។ ដូចដែលមហាជនបានជ្រាបអ្នកនាង Mealyann Nita Saing/សាំង មាលាយ៉ាន នីតា Miss Asia Pacific Cambodia 2025 គឺជាបេក្ខភាពតំណាងកម្ពុជាចូលរួមប្រកួតនៅទីនោះ។ គ្រោះរញ្ជួយដីកាលពីយប់មិញ កើតឡើងចំពេលប្រកួតវគ្គ Fashion designer បង្កឱ្យមានការភ្ញាក់ផ្អើលដល់បេក្ខភាពបវរកញ្ញាក៏ដូចជាភ្ញៀវដែលចូលរួមតែពុំមានការរងរបួសនោះទេ។ ក្រោយកើតហេតុការណ៍នេះឡើងបណ្ដាអ្នកចូលរួម និងបវរកញ្ញាទាំងអស់ត្រូវបានជម្លៀសចេញមកខាងក្រៅអគារដើម្បីរកទីសុវត្ថិភាព។





យ៉ាងណាមិញ ក្រោយកើតហេតុការណ៍រញ្ជួយដីនេះត្រូវបានស្ថាប័ន Miss Asia Pacific International បញ្ជាក់នៅលើផេកផ្លូវការថា បេក្ខភាពបវរកញ្ញាទាំងអស់និងក្រុមការងារទទួលបានសុវត្ថិភាពពុំមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ក្នុងនោះដែរ MAPC2025 អ្នកនាង មាលាយ៉ាន ក៏បានបង្ហោះវីដេអូខ្លីមួយប្រាប់ទៅកាន់អ្នកគាំទ្រកម្ពុជាថា៖ «មុនហ្នឹងក្នុងអំឡុងពេលដើរម៉ូត មានហេតុការណ៍រញ្ជួយដីកើតឡើង ហើយបវរកញ្ញាទាំងអស់បាននាំគ្នាចុះពីលើឆាក ឥឡូវពួកយើងទាំងអស់គ្នា OK គឺមានសុវត្ថិភាពហើយ»។
គួរបញ្ជាក់ឱ្យដឹងដែរថា Miss Asia Pacific International 2025 នៅមិនទាន់បញ្ចប់ខណៈការប្រកួតបឋមធ្វើឡើងនៅថ្ងៃទី ៣ តុលា ២០២៥ ។ វគ្គសម្ភាស នៅថ្ងៃទី ៦ តុលា ២០២៥ និងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ៨ ខែ តុលា ២០២៥។ យ៉ាងណាមិញចំពោះសូមបន្តតាមដានលើផេកផ្លូវការរបស់ស្ថាប័ន MAPI និងអាខោនផ្លូវការអ្នកនាង សាំង មាលាយ៉ាន នីតា ដើម្បីទទួលបានការអាប់ដេតផ្សេងៗបន្ថែមទៀត។ គួរបញ្ជាក់គ្រោះរញ្ជួយដីនៅហ្វីលីពីនកាលពីរាត្រីថ្ងៃ ៣០ ខែកញ្ញា ឆ្នាំ ២០២៥ បានសម្លាប់មនុស្សជាង ៦០ នាក់។ នេះបើតាមព័ត៌មាន ABC.net៕
វីដេអូទី១ ៖https://www.facebook.com/reel/4790039787889153
វីដេអូទី២ ៖ https://www.facebook.com/reel/1525629615285491
រូបភាព ៖ Mealyann Nita Saing























Account
Security
Favourite Content