រញ្ជួយដីនៅហ្វីលីពីន ស្របពេលប្រកួត Miss Asia Pacific International 2025 ក្នុងនោះក៏មានបវរកញ្ញាកម្ពុជាដែរ

កាល​ពីយប់មិញហេតុការណ៍​រញ្ជួយ​ដី​ក្នុង​កម្រិត ៦.៧ វ៉ិចទ័រ បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ប្រកួត Miss Asia Pacific International 2025 ក្នុង​ទី​ក្រុង Cebu ប្រទេស​ហ្វីលីពីន ក្នុង​នោះ​កម្ពុជាក៏មានបវរកញ្ញា​តំណាង​ឱ្យ​ប្រទេសកំពុងចូលរួមផង​ដែរ។

នា​វេលា​ម៉ោង​ប្រមាណ​ជា ១០ យប់ ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​ជិត ៦.៧ វ៉ិចទ័រ​បាន​កើត​ឡើង​នៅ​ចំ​កណ្ដាល​ទី​ក្រុង Cebu ប្រទេស​ហ្វីលីពីន។ ដូច​ដែល​មហាជន​បាន​ជ្រាប​អ្នក​នាង Mealyann Nita Saing/សាំង មាលាយ៉ាន នីតា Miss Asia Pacific Cambodia 2025 គឺ​ជា​បេក្ខភាព​តំណាង​កម្ពុជា​​​ចូលរួម​ប្រកួត​នៅ​ទីនោះ។ គ្រោះ​រញ្ជួយ​ដីកាលពីយប់មិញ ​​កើត​ឡើង​ចំ​ពេល​ប្រកួត​វគ្គ Fashion designer បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​បេក្ខភាព​បវរកញ្ញា​ក៏​ដូច​ជា​ភ្ញៀវ​ដែល​ចូលរួម​តែ​ពុំ​មាន​ការ​រង​របួស​នោះ​ទេ។ ក្រោយ​កើត​ហេតុការណ៍​នេះ​ឡើង​បណ្ដា​អ្នក​ចូល​រួម​ និង​បវរ​កញ្ញា​ទាំង​អស់​ត្រូវ​បាន​ជម្លៀស​ចេញ​មក​ខាង​ក្រៅ​អគារ​ដើម្បី​រក​ទី​សុវត្ថិភាព។

យ៉ាង​ណា​មិញ ក្រោយកើត​ហេតុការណ៍រញ្ជួយដីនេះ​ត្រូវ​បាន​ស្ថាប័ន Miss Asia Pacific International បញ្ជាក់​នៅ​លើ​ផេក​ផ្លូវ​ការ​ថា ​បេក្ខភាព​បវរ​កញ្ញា​ទាំង​អស់​និង​ក្រុម​ការងារ​ទទួល​បាន​សុវត្ថិភាព​ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ទេ។ ក្នុង​នោះ​ដែរ MAPC2025 ​អ្នក​នាង មាលាយ៉ាន ក៏​បាន​​បង្ហោះ​វីដេអូ​ខ្លី​មួយ​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​កម្ពុជា​ថា៖ «មុន​ហ្នឹង​ក្នុង​អំឡុង​ពេល​ដើរ​ម៉ូត មាន​ហេតុការណ៍​រញ្ជួយ​ដី​កើត​ឡើង ហើយ​បវរ​កញ្ញា​ទាំង​អស់​បាន​នាំ​គ្នា​ចុះ​ពី​លើ​ឆាក ឥឡូវ​ពួក​យើង​ទាំង​អស់​គ្នា OK គឺ​មាន​សុវត្ថិភាព​ហើយ»។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា Miss Asia Pacific International 2025 នៅ​មិន​ទាន់​បញ្ចប់​ខណៈ​ការ​ប្រកួត​បឋម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣ តុលា ២០២៥ ។ វគ្គ​សម្ភាស នៅ​ថ្ងៃ​ទី ៦ តុលា ២០២៥ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ៨ ខែ តុលា ២០២៥។ យ៉ាង​ណា​មិញ​ចំពោះ​សូម​បន្ត​តាម​ដាន​លើ​ផេក​ផ្លូវការ​របស់​ស្ថាប័ន MAPI និង​អាខោន​ផ្លូវ​ការ​អ្នកនាង សាំង មាលាយ៉ាន នីតា ដើម្បី​ទទួល​បាន​ការ​អាប់ដេត​ផ្សេងៗបន្ថែម​ទៀត​។ គួរបញ្ជាក់គ្រោះរញ្ជួយដីនៅហ្វីលីពីនកាលពីរាត្រី​ថ្ងៃ ៣០ ខែកញ្ញា ឆ្នាំ ២០២៥ បានសម្លាប់​មនុស្សជាង ៦០ នាក់។ នេះបើតាមព័ត៌មាន ABC.net៕

វីដេអូទី១ ៖https://www.facebook.com/reel/4790039787889153

វីដេអូទី២ ៖ https://www.facebook.com/reel/1525629615285491

រូបភាព ៖ Mealyann Nita Saing 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *