មីណា មិនស្មានបទ «Tipsy» ផ្ទុះខ្លាំងលើសការរំពឹងទុក

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ថ្មីៗនេះបទ « Tipsy» របស់និយម​តាម​បែបកូរ៉េ ហុង ស្រីពេជ្រ ហៅ មីណា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យ ជាពិសេសក្បាច់រាំដ៏រស់រវើកក្នុងបទចម្រៀងថ្មីនេះ។

ជួបជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកក្នុងការប្រកួត 2024 K-POP World Festival ថ្មីៗនេះ មីណា ថា នាងមិននឹកស្មានថា បទ «Tipsy» ផ្ទុះការចាប់អារម្មណ៍ខ្លាំងបែបនេះឡើយ។ នាងពិតជាសប្បាយចិត្តពេលឃើញការខំប្រឹងប្រែងរបស់ក្រុមការងារទទួលផលខ្លាំងបែបនេះ។

មែនទែនទៅ លទ្ធផលល្អប្រសើរគាប់ចិត្តដែលទទួលនេះមិនមែនកើតឡើងពីនាងម្នាក់ឯងទេ។ ជាក់ស្តែង ក្បាច់រាំថ្មីប្លែកប្រកបដោយភាពរស់រវើកជាគំនិតដែលនាងផ្តល់ឱ្យក្រុមរាំ ដើម្បីឱ្យក្រុមរាំយកទៅបំបែកជាក្បាច់រាំរស់រវើកដូចក្នុង MV ចម្រៀងតែម្តង។ ដូចការរំពឹងទុក ក្រុមរាំកម្ពុជាយើងសព្វថ្ងៃពិតជាមានសមត្ថភាពខ្ពស់ក្នុងការបង្កើតភាពថ្មី គ្រាន់តែអ្នកខ្លះហ៊ានបញ្ចេញ ខ្លះទៀតនៅពុំទាន់ហ៊ានព្រោះខ្លាចរកការរិះគន់តែពីសង្គមនាពេលបច្ចុប្បន្ន។

ទោះបីពេលនេះ នាងជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម K’ve Entertainemnt ក៏ពិតមែន តែ មីណា មានគោលគំនិតច្បាស់លាស់ និងមានភាពជាខ្លួនឯងក្នុងការធ្វើអ្វីមួយ សូម្បីការរៀបចំតុបតែងខ្លួនក៏នាងមានគំនិតផ្ទាល់ខ្លួន គួបផ្សំការមើលឃើញរូបភាពថ្មីៗពីបរិយាកាសជុំវិញខ្លួន បង្កើតជាអ្វីថ្មីទាក់ទាញសម្រាប់បម្រើអារម្មណ៍អ្នកគាំទ្រនាពេលបច្ចុប្បន្ន។

ឆ្លៀតឱកាសនេះ មីណា សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលស្រលាញ់ពេញចិត្ត និងគាំទ្រស្នាដៃចម្រៀងថ្មីរបស់នាង ដូចបទ «​Tipsy» ជាដើម។ នាងចង់ឱ្យគ្រប់គ្នា​បើក​ចិត្តទទួលយកនូវអ្វីថ្មីប្លែកកើតចេញពីគំនិតច្នៃប្រតិដ្ឋរបស់កូនខ្មែរ និងសូមឱ្យគ្រប់គ្នាបើកចិត្តទទួលយកការរាំ ដើម្បីឱ្យវិស័យរាំមានភាពរីកចម្រើនទៅមុខដូចប្រទេស​ជិតខាង ខណៈដែលសព្វថ្ងៃនេះយើងមានធនធានពូកែច្រើនស្រាប់ហើយ ខ្វះតែឱកាសតែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ