មកដឹងប្រវត្ដិតួស្រី Su DaJi ក្នុងរឿង Creation Of The Gods ពិតជាមិនធម្មតា

នាពេលថ្មីៗ នេះ ភាពយន្ដកុនខ្នាតធំរបស់ប្រទេសចិន “Creation Of The Gods” បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន មិនថាតែនៅក្នុងប្រទេស និងក្រៅប្រទេស ដោយសារតែគុណភាពល្អឯកទាំងការសម្ដែង បច្ចេកទេសកាត់ត និងសាច់រឿងប្រទាក់ក្រឡាគ្នា។ ចាក់ផ្សាយបានប្រមាណជាង ៣ ខែ ភាពយន្ដមួយនេះអាចរកប្រាក់ចំណូលបានប្រមាណជាង ៣៧៥ លានដុល្លារអាមេរិកនៅក្នុងប្រទេសចិន នេះមិនទាន់រាប់បញ្ចូលចំណូលពីក្រៅប្រទេសឡើយ។ ភាពយន្ដមួយនេះត្រូវបានគេចាត់ទុកថាជាភាពយន្ដចិនមួយដែលទទួលបានជោគជ័យខ្លាំង និងរំពឹងអាចចេញវគ្គ ២ និងវគ្គ ៣ នៅឆ្នាំបន្ដបន្ទាប់ផងដែរ។

ក្នុងខ្សែភាពយន្ដនេះដែរ តារាសម្ដែងទាំងអស់សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាពិសេសតួអង្គឯកដូចជាតារាប្រុស Yu Shi, Kris Phillip, HuangBo, Luke Chen និងតារាស្រី Naran ជាដើម។   

ក្នុងចំណោមនោះ តារាស្រី Naran ដែលសម្ដែងជាតួអង្គ Su DaJi ពិតជាបានទាញយកចំណាប់អារម្មណ៍មហាជនខ្លាំងដោយសារសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់របស់នាង និងសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ មុនសម្ដែងជាអង្គស្រី Su DaJi រូបនាងត្រូវបានហ្វឹកហាត់យ៉ាងតឹងតែងដើម្បីសម្ដែងឲ្យបានល្អជាតួអង្គសត្វកញ្ជ្រោង។

Naran មានឈ្មោះពិត Narana Erdyneeva ជាជនជាតិរុស្ស៊ីកាត់ម៉ុងហ្គោល បច្ចុប្បន្ននាងមានវ័យ ២៦ ឆ្នាំ។ មុនសម្ដែងរឿងនាងគឺមានអាជីពជាតារាម៉ូឌែល និងមានកម្ពស់រហូតដល់ ១៧៤ សង់ទីម៉ែត្រ។ នាងធ្លាប់បង្ហាញមុខដំបូងក្នុងវីដេអូចម្រៀងរបស់តារាប្រុស Jay Chou ក្នុងឆ្នាំ ២០១៦។ នាងអាចប្រើប្រាស់ភាសាអង់គ្លេស រុស្ស៊ី និងចិន បានយ៉ាងស្ទាត់ជំនាញ។ ដើមឡើយរូបនាងស្ទើរតែមិនអាចប្រើប្រាស់ភាសាចិនបាននោះទេ។ រូបនាងបានប្រឡងជាប់សម្ដែងជាតួអង្គមួយនេះក្នុងឆ្នាំ ២០១៧ និងត្រូវចំណាយពេលរយៈពេលជាង ៦​ ខែដើម្បីអាចប្រើប្រាស់ភាសាមួយនេះដើម្បីសម្ដែងក្នុងរឿង។

មិនទាន់អស់នៅឡើយ ដើម្បីសម្ដែងឲ្យកាន់តែបានល្អរូបនាងត្រូវស្ថិតក្រោមការហ្វឹកហាត់យ៉ាងតឹងរ៉ឺងដូចជារៀនជិះសេះ បាញ់ធ្នូ ការរាំ ផ្នែកតន្ដ្រីពិណ អក្សរសិល្ប៍ និងការហ្វឹកហាត់ការដើរ ឬត្រាប់តាមសត្វកញ្ជ្រោង។ រូបនាងបានរៀនជាពិសេស នៅតាមសួនសត្វ និងធ្វើការសិក្សាអស់រយៈពេលជាច្រើនខែដើម្បីអាចដើរ និងធ្វើអត្ដចរិតដូចសត្វកញ្ជ្រោងពិតៗ។ អ្វីដែលសំខាន់ នាងជាតារាស្រីម្នាក់ដែលមានសមត្ថភាពខ្លាំង និងត្រូវគេជ្រើសយកក្នុងចំណោមអ្នកដាក់ពាក្យសម្ដែងរឿងនេះចំនួន ១ ៥០០០ នាក់។

បន្ទាប់ពីរឿង Creation Of The Gods បានចេញផ្សាយជាផ្លូវការ Naran ត្រូវបានគេចាត់ទុកជាតារាសម្ដែងស្រីវ័យក្មេងម្នាក់ដែលសម្ដែងតួអង្គកញ្ជ្រោង Su DaJi ដែលល្អឥតខ្ចោះបំផុតក្នុងចំណោមតារារៀមច្បងល្បីៗ ដូចជា Irene Wan, Gillian Chung ធ្លាប់បានសម្ដែងតួអង្គនេះ ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ