នេះហើយស្ត្រីខ្មែរដ៏ឆ្នើម អ្នកគូរប្លង់អគារក្រសួងមហាផ្ទៃ យកលំនាំតាមប្លង់ប្រាសាទអង្គរ ស្អាតអស្ចារ្យ

អគារក្រសួងមហាផ្ទៃ បានក្លាយជាអគារដ៏លេចធ្លោមួយនាពេលបច្ចុប្បន្ននេះ ក្នុងចំណោមអគាររាជរដ្ឋាភិបាល ជាច្រើនទៀត នៅរាជធានីភ្នំពេញ។ រចនាប័ទ្មនៃអគារក្រសួងមហាផ្ទៃ បានក្លាយជាទីចាប់អារម្មណ៍មិនថាភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន មិនអាចចោលភ្នែករំលងអគារដ៏ធំសម្បើមនេះបានឡើយ ហើយតែងពោលសរសើរមិនដាច់ពីមាត់ពីទឹកដៃដ៏ចំណានទាំងការគូរប្លង់ រចនាប័ទ្ម ការសាងសង់ ដែលប្រសូត្រឡើង ចេញពីកូនខ្មែរសុទ្ធសាធទាំងស្ថាបត្យករ វិស្វករ និងកម្លាំងពលកម្មទាំងអស់។

ការសាងសង់ទាំងយប់ ទាំងថ្ងៃ នៅទីបំផុតអគារប្រៀបដូចវិមានដ៏ស្កឹមស្កៃនេះ បានបញ្ចប់ជាស្ថាពរ កាលពីខែសីហា ឆ្នាំ ២០២៣កន្លងទៅ។ មហាជនមួយចំនួន ប្រហែលជាបានស្គាល់ហើយថានរណា ដែលជាអ្នកគូរប្លង់អគាររដ្ឋាភិបាលមួយនេះ ក៏ប៉ុន្តែប្រជាជនខ្លះប្រហែលជាមិនទាន់បានដឹងនៅឡើយទេថា តើស្ថាបត្យកររូបណា ដែលជាអ្នកនៅពីក្រោយស្នាដៃដ៏ល្អឯកមួយនេះ ?

ស្ថាបត្យករនៅពីក្រោយអគារដ៏ប្រណីតអស្ចារ្យនេះ គឺលោកស្រី កែវ ម៉ាលីកា អគ្គនាយិកា ក្រុមហ៊ុន អឹម អាឃីធេក & ខនស្ត្រាក់សិន ដែលជាក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ដ៏លេចធ្លោនៅកម្ពុជា ហើយលោកស្រីក៏ជាស្ថាបត្យករគូរប្លង់អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនេះផ្ទាល់តែម្តង។

លោកស្រី កែវ ម៉ាលីកា

តាមរយៈវីដេអូសម្ភាសមួយ ជុំវិញការគូរប្លង់ស្ថាបនាអគារក្រសួងមហាផ្ទៃនេះ លោកស្រីបានឱ្យដឹងថា យកលំនាំតាមប្លង់ប្រាសាទអង្គរវត្ត។ លោកស្រីថា បន្ទាប់ពីមើលប្លង់ប្រាសាទអង្គរហើយ លោកស្រីចាប់ផ្ដើមធ្វើ ​Draft ប្លង់លើ Master Plan ជារួម។ នៅពេលដែលឃើញថា អាចចាប់ប្លង់ប្រាសាទអង្គរវត្តដាក់បញ្ចូល ទើបចាប់ផ្ដើមសិក្សាប្លង់ប្រាសាទអង្គរវត្ត ហើយក៏គូរតាមប្លង់ប្រាសាទអង្គរវត្តតែម្ដង ដែលមានរាងចតុកោណព្នាយ ហើយបានចេញជាប្លង់អគារដូចដែលបានឃើញនេះ។

ស្ត្រីខ្មែរជាស្ថាបត្យករដ៏ឆ្នើមនេះ បានបន្តថា លក្ខខណ្ឌ ដែលលោកស្រីគូរប្លង់ចេញជារូបរាងអគារដ៏ស្កឹមស្កៃនេះ គឺដោយសារលោកស្រីគិតថា ជាអគាររដ្ឋាភិបាល។ ដូចនេះត្រូវតែជ្រើសរើសម៉ូដអ្វីដែលអាចស្ថិតស្ថេរយូរអង្វែង ព្រោះអគាររដ្ឋាភិបាល បន្ទាប់ពីគូរហើយ គឺត្រូវឈររាប់រយឆ្នាំទៅមុខទៀត តកូន តចៅ ដល់អ្នកជំនាន់ក្រោយ។

គួរឱ្យដឹងថា អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃមានទីតាំងនៅលើទីតាំងបច្ចុប្បន្នដែលមានផ្ទៃដីសរុបទំហំ ៥.៧ ហិកតា ប្រើប្រាស់ថវិការដើម្បីសាងសង់ប្រមាណជា ៦០លានដុល្លារ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្នែកខាងមុខនៃផ្ទៃអគារបែរទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម និងបែរចំទន្លេចតុមុខ។

តាមប្រភពី ArchCambodia អគារទីស្តីការក្រសួងមហាផ្ទៃនេះជាប្រភេទស្ថាបត្យកម្មក្លាស៊ិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក ៥ លំនាំតាមប្រាសាទអង្គរវត្តកំពូល ៥ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *