ចង់ដឹងអត់ ហេង វិសាល និង ស្រីនា រៀបការពេលណា? ឥឡូវសាមីខ្លួនបង្ហើបឲ្យដឹងហើយ

ប្រិយមិត្ត​ដឹង​ហើយ​ថា ហេង វិសាល និង ស្រីនា ជា​គូ​ដណ្ដឹង​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ថ្ងៃ Idol ទាំង ២ ចូល​រោងការ​ឆាប់​ៗ។ សំណួរ​ «ពេលណា​រៀបការ» ពិតជា​មិន​ទទួល​បាន​ចម្លើយ​សោះ ព្រោះ​កាល​ពី​មុន​ៗ​ទាំង ស្រីនា និង វិសាល តែងតែ​ប្រាប់​ថា​នៅ​រយៈពេល​យូរ​ទៀត។

ស្រាប់តែ​ថ្មី​ៗ​នេះ​ពេល ជា ស្រីនា និង ហេង វិសាល បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន Huawei ហើយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ពិធី​ករ ត្រូវបាន​សួរ​ដេញដោល​ពី​ថ្ងៃ​ខែ ឆ្នាំ ចូល​រោងការ​របស់​អ្នក​ទាំង​២។ អ្នក​ទាំង ២ ព្យាយាម​មិន​ផ្ដល់​ចម្លើយ​ជាក់លាក់​ណា​មួយ​ដល់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​ឡើយ ហើយ​ព្យាយាម​បង្វែរ​ដាន​មិន​ឆ្លើយ​សំណួរ​ថា “ពេល​ណា​ចូល​រោង​ការ” ទៀតផង។

ពេល​ពិធី​ការិនី ខៀវ សានសាណា សួរសំណួរ​ដដែល រហូត​​អនាគត​កូន​ក្រមុំ ជា ស្រីនា ​ឆ្លើយ និង​បន្សល់​​ទុក​ចម្ងល់​ឲ្យ​ទស្សនិកជន​ឆ្ងល់​​ទៅ​វិញ ថា “surprises បាន​សប្បាយ។ បងប្អូន​ស្រមៃ​មើល​បងប្អូន​កំពុង​តែ​គេង​ៗ បើក​ហ្វេសប៊ុក​មក​ខ្វាច់​រៀប​អាពាហ៍ពិពាហ៍ ជា ស្រីនា និង ហេង វិសាល​ ”។ វិធី​នេះ កាល​ភ្ជាប់ពាក្យ​កូន​ស្រី​ម្ចាស់​សម្អាងការ​ប្រណិត​នារី ប្រើ​បាន​សម្រេច​ម្ដង​ហើយ ដោយ​កាលនោះ​នាង​សុំ​ភ្ញៀវ​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន​មុន​កម្មវិធី​មក​ដល់។

បើ​ទោះ​ជា​ខាង​ស្រី​មិន​ព្រម​ឆ្លើយ​ដោយ​ត្រង់​តែ​អនាគត​កូន​កំលោះ បាន​ឲ្យ​ជម្រើស​ទៅ​ពិធី​ការិនី ដោយ​ឲ្យ​ជ្រើស​ឆ្នាំ​ណា​មួយ ហើយ​លោក​ប្រាប់​ថា​មុន ឬ​ក្រោយ​នៃ​ឆ្នាំ​ដែល ខៀវ សានសាណា សួរ​នោះ។ មិន​បង្អង់​យូរ​ពិធី​ការិនី​ដ៏​មាន​ថ្វី​មាត់​ថា ឆ្លើយ​ថា ២ ឆ្នាំ​ទៀត បាន​ដល់​វេលា​ចូល​រោង​ជ័យ​នៃ​គូស្នេហ៍​វ័យ​ក្មេង​ទាំង ២។

តែ​ចម្លើយ​ដែល​ចេញ​ពីមាត់ Influencer ដែល​ហ៊ាន​ចេញ​មុខ​បដិសេធ​មិន​ទទួល​ផ្សព្វផ្សាយ​ល្បែង​ស៊ីសង និង​គ្រឿង​ស្រវឹង បញ្ជាក់​ច្បាស់​ៗ​ថា លោក និង​គូ​ដណ្ដឹង​ចូល​រោងការ​មុន ២ ឆ្នាំ​ទៀត។ គ្រាន់​​ឮ​ចម្លើយ​អាច​ចូល​រោង​ការ​មុន ២ ឆ្នាំ​ទៀត បែបនេះ​ភ្លាម​ ពិធី​ការិនី សាណា បង្ហាញ​ការ​រំភើប និងសន្និដ្ឋាន​ថា នៅ​អំឡុង​ឆ្នាំ ២០២៤ ខាង​មុខ​នេះ​ហើយ តែ​សាមី​ខ្លួន​នៅតែ​មិន​ព្រម​ឆ្លើយ yes ជា​ដាច់ខាត ផ្ទុយ​ទៅ​វិញ​បែរជា​ពោល​ថា ប្រសិនបើ​លោក​ថា yes ស្រាប់តែ​រៀបការ​ឆ្នាំ​នេះ​ទៅ ក៏​មិន​ដឹង។ ដែល​ដំណឹង​នេះ ពិតជា​ធ្វើឲ្យ​អ្នក​គាំទ្រ​ត្រេកអរ និង​ចង់ឲ្យ​ដល់​ថ្ងៃ​សំខាន់​នោះ​ឆាប់​ៗ។

គួរ​បញ្ជាក់​ថា​គូស្នេហ៍​រូប​នេះ ពិតជា​ទទួល​បាន​ការ​គាំទ្រ និង​ស្ញប់ស្ញែង​ខ្លាំង​ពី​អ្នក​គាំទ្រ ពេល​ដឹង​ថា​អ្នក​ទាំង ២ ភ្ជាប់​ពាក្យ ហើយ​ថ្មី​ៗ​នេះ វិសាល និង ស្រីនា បាន​បង្កើត​ជំនួញ​រួម​គ្នា ជា​ចំណងដៃ​មុន​រៀប​អាពាហ៍ពិពាហ៍​ថែម​ទៀត​ផង ដែល​ជំនួញ​នោះ គឺ​ផលិតផល​ថែរក្សា​ស្បែក Sunscreen មាន​ឈ្មោះ​ថា WeYoung៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ