ហួសចិត្តពេលដឹងកន្លែងធ្វើឱ្យម្ចាស់បទ «កាលុងឃុង» និពន្ធទំនុកច្រៀងបានល្អ

និយាយពីតារាចម្រៀងរ៉េប MC Sey និង King Chi ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជានឹកឃើញដល់បទ «កាលុងឃុង» ជាបទចម្រៀងមួយដែលកំពុងផ្ទុះប្រជាប្រិយភាពពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន ព្រោះសាច់ភ្លេង ទំនុកច្រៀងប្លែកខុសពីគេឯង។ 

តាមការឱ្យដឹងពីអ្នកទាំងពីរ «កាលុងឃុង» ជាស្នាដៃច្រៀងរួមគ្នាទី៤ និងជាបទដែលផ្ទុះខ្លាំងជាងគេក្នុងចំណោមចម្រៀងដែលអ្នកទាំងពីរសហការជាមួយគ្នា។ យ៉ាងណាមិញ កន្លងមកអ្នកទាំងពីរធ្លាប់សាងបានស្នាដៃបទចម្រៀងផ្សេងៗគ្នាច្រើនបទរួចមកហើយ មុនឈានដល់ការចាប់ដៃសហការគ្នានាពេលនេះ ក្នុងនោះមានទាំងបទបកស្រាយរួមគ្នាជាមួយ ប្រុសឡា ថែមទៀតផង។

គួរឱ្យចាប់អារម្មណ៍នៅពេលគេសួរថា តើអ្នកទាំងពីរជ្រើសរើសកន្លែងមួយណាក្នុងការតែងនិពន្ធ ដើម្បីឱ្យទំនុកច្រៀងចេញមកបានល្អ និងមានអត្ថន័យ? ចម្លើយដ៏ហួសចិត្តនោះគឺ MC Sey ទទួលបានគំនិតបំផុសថ្មីៗភ្លាមៗនៅពេលលោកចូលបន្ទប់ទឹក ដោយធ្វើការកត់ត្រាប៉ារ៉ូចម្រៀងទុកក្នុងទូរសព្ទ ចំណែក គំនិតបំផុសចម្រៀងថ្មីៗរបស់ King Chi ភាគច្រើនកើតឡើងនៅពេលលោកជិះម៉ូតូ ដោយភ្លាមៗនោះលោកធ្វើការកត់ប៉ារ៉ូនោះទុកក្នុងទូរសព្ទដៃ ឬប្រើកម្មវិធីកត់ត្រាសម្លេង (Voice Recorder) ដើម្បីថតប៉ារ៉ូដែលនឹកឃើញភ្លាមៗនោះ។ តែប្រសិនបើលោកមានប្រធានបទចម្រៀងហើយ គឺភាគច្រើនលោកនៅអង្គុយផ្តោតក្នុងបន្ទប់ស្ទូឌីយោ ដើម្បីប្រមូលអារម្មណ៍បញ្ចប់បទចម្រៀងនោះ។

ងាកត្រឡប់ទៅរកចំណុចផ្តើមនៃការស្រលាញ់ចម្រៀងរ៉េបរបស់ម្ចាស់បទ «កាលុងឃុង» ទាំងពីររូប គឺពីក្មេងអ្នកទាំងពីរចូលចិត្តស្តាប់អាយ៉ៃ និងចាប៉ី គ្រាន់តែពេលនោះនៅមិនទាន់ចេះតែងនិពន្ធបទរ៉េបអ្វីឡើយ ចេះតែរៀបពាក្យច្រៀងលេងៗ តែក៏មានកូនចិត្តស្រលាញ់ការរ៉េបពីពេលនោះមក។ ដោយនិមិត្តរូប (Idol) ក្នុងចិត្ត MC Sey គឺ តាស៊ីស រីឯ និមិត្តរូប (Idol) ក្នុងចិត្ត King Chi គឺ ពូ ឃ្លាំង។ បន្ទាប់មកទាំងពីរនាក់ក៏សិក្សារៀនសូត្រពីពាក្យពេចន៍កំណាព្យចុងជួន រហូតអាចតែងនិពន្ធចម្រៀងដោយខ្លួនឯងដូចពេលនេះ។

ចំណុចស្នូលរបស់ MC Sey គឺលោកចូលចិត្តការរ៉េបពីជីវិតបែបលើកកម្លាំងចិត្ត បន្ទាប់មកក៏លួចធ្វើចម្រៀងរ៉េបបែបស្នេហាបានមួយៗ ប៉ុន្តែសម្រាប់ King Chi វិញ តាំងពីដើមរហូតដល់ពេលនេះ គឺលោកនិយមតែងនិពន្ធតែពីជីវិត និយាយពីការលើកទឹកចិត្តដែលបង្កប់អត្ថន័យបែបណែនាំ ក្នុងន័យផ្តល់ជាសារដល់អ្នកស្តាប់តែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ