លោកជំទាវអ្នក​ឧកញ៉ា ម៉ៅ ចំណាន លើកយកសារដាស់តឿនរបស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មករៀបរាប់ទាំងក្ដុក​ក្ដួល

​លោកជំទាវអ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមប្រធានសិល្បករខ្មែអាណត្តិទី៦ ​បាន​ពាំ​នាំ​សារ​​​​​ដ៏​មាន​ខ្លឹម​សារ​មួយ​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​ សំបូរ​ មាណ្ណា​រ៉ា​​ ដែល​​បន្សល់​ទុក​ក្រោយ​ការ​ចាកចេញ​​គ្មាន​ថ្ងៃ​វិល​ត្រឡប់​របស់​លោក​។

ដូច​ពាក្យ​ចាស់​ពោល​មិន​ខុស «​ទូក​ទៅ កំពង់​នៅ​» បើ​ទោះ​បី​ជា​វត្តមាន​របស់​លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ​លេង​មាន​នៅ​លើ​ភព​ផែន​ដី​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​កេរ្តិ៍ឈ្មោះ ​កិត្តិសព្ទ​ដ៏​ល្បី​រន្ទឺ​របស់​លោក ​រួម​​ទាំង​​​ដំបូន្មាន ​និង​​សារ​ល្អ​ដែល​ពោរពេញ​ទៅ​​ដោយ​ការ​អប់​រំ និង​ដាស់តឿន​ក្រើន​រំលឹក​បាន​​ដក់​​ជាប់ ​និង​ស្ថិត​ក្នុង​ការ​ចងចាំ​កូន​សិស្ស​ និង​ជនជាតិ​ខ្មែរ​​គ្រប់​រូប​។​ ជាក់​ស្ដែង​​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ទី​៦​ នា​ពេល​ព្រឹក​មិញ​នេះ​ អ្នក​ឧកញ៉ា​លោកជំទាវ ម៉ៅ ចំណាន ដែល​ជា​បេក្ខភាព​​ឈរ​ឈ្មោះ​​ បាន​​​​​នាំ​​​​ខ្លឹម​សារ​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​ ដែល​មាន​ខ្លឹម​សារ​ «សុំ​មេត្តា​រំលែក​បាយ​១​ម៉ាត់​សម្រាប់​ឆ្អែត ជួយ​សង្គ្រោះ​ដល់​ជីវិត​មនុស្ស​ត្រូវ​ការ​រស់​ផង​»​។​ ក្រោម​វត្តមាន​សិល្បករ​រាប់​រយ​នាក់​លោក​ជំទាវ​ ម៉ៅ ចំណាន ​ស្ទើរ​តែ​ទម្លាយ​ទឹក​ភ្នែក​ចេញ​មក​ក្រៅ​ នៅ​ពេល​ដែល​បាន​រៀប​រាប់​អត្ថន័យ​នៃ​សារ​មួយ​នេះ ​​ដោយ​លោក​ជំទាវ​បាន​ពន្យល់បន្ថែម​ថា៖ ​​«​សុខ​ចិត្ត​មាន​ឈ្មោះ​មិន​បាន​ឆ្អែត​ ព្រោះ​១​ម៉ាត់​ចុង​ក្រោយ​ត្រូវ​ចែក​រំលែក​ដើម្បី​​មនុស្ស​ម្នាក់​បាន​រស់»។​​ គួរឱ្យដឹងដែរថា ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ​ មាណ្ណា​រ៉ា ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ និងអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក​បាន​បន្សល់​ទុក​ស្នាដៃ ​និង​ពាក្យ​ដាស់​តឿន​ក្រើន​រំលឹក​ជាច្រើន​ទៅ​ដល់​ប្រជាជាតិ​ខ្មែរ​ និង​កូន​សិស្ស​របស់​លោក​គ្រូ​ផ្ទាល់​។​​​​​​​​​​​​​​

យ៉ាង​ណា​មិញ ​ក្នុង​ទិដ្ឋភាព​នៃ​ឱកាស​​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សមាគម​ប្រធាន​សិល្បករ​ខ្មែរ​​ អ្នក​ឧកញ៉ា លោក​ជំទាវ ​ម៉ៅ ចំណាន ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​រហូត​ដល់ ​៥២៧​ សន្លឹក ​គាំទ្រ​ពី​សំណាក់​សិល្បករ​ក្នុង​ និង​ក្រៅប្រព័ន្ធ​ជាង​ ៦០០​នាក់​​ ដែលធ្វើឡើងនៅរាជបណ្ឌិតសភាកម្ពុជា កាលពីថ្ងៃទី ​​២ ខែមិថុនា ឆ្នាំ ២០២៤ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​