ពិធីករទូរទស្សន៍ប៉ុស្តិ៍បាយ័ន ជា វណ្ណារិទ្ធ បានអំពាវនាវសុំឱ្យបងប្អូនប្រជាជនខ្មែរជួយដល់តារាកំប្លែងនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយសារជំងឺទឹកនោមផ្អែមដើម្បីឱ្យគាត់បានបន្តផ្ដល់សំណើច និងភាពរីករាយដល់មហាជនដែលតែងនិយមគាំទ្រគាត់ផងចុះ។

គ្រាន់តែទទួលបានសារអំពាវនាវនេះភ្លាម បងប្អូនប្រជាជនខ្មែរជាច្រើននាក់បាននាំគ្នាផ្ញើជាថវិកាតាមរយៈ ABA របស់លោក ប៉ុល សារឿង ហៅ តាក់ស៊ី ដើម្បីជួយសម្រាលបន្ទុកខ្លះរបស់លោក និងក្រុមគ្រួសារ។ ពិតណាស់ ក្នុងអំឡុងពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាតារាកំប្លែងជើងចាស់រូបនេះតម្រូវឱ្យធ្វើការលាងឈាម ដែលការលាងនេះដែរធ្វើឡើង ៣ ដងក្នុង ១អាទិត្យ និងមួយទៀតនោះត្រូវវះកាត់ប្ដូរក្រលៀនថ្មីតែម្ដង ដោយការព្យាបាលទាំងពីរលក្ខខណ្ឌនេះសុទ្ធតែតម្រូវការថវិកាច្រើន។
តាមរយៈការបរិច្ចាគនេះដែរបងប្អូនខ្លះក៏ចូលរួមទៅតាមលទ្ធភាពក្នុងចំនួន ១ ដុល្លារ ២ ដុល្លារ ៥ ដុល្លារ ១០ ដុល្លារ និងមានអ្នកខ្លះទៀតក៏ក្នុងចំនួនច្រើនជាងនេះ តាមលទ្ធិភាព ដែលបង្ហាញពីការស្រលាញ់ និងចេះជួយគ្នាក្នុងនាមជាឈាមខ្មែរដូចគ្នា។



យ៉ាងណាមិញ សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមជួយដល់តារាកំប្លែងជើងចាស់នាយ តាក់ស៊ី អាចធ្វើការបរិច្ចាគតាមរយៈ ABA របស់គាត់ផ្ទាល់៕

ប្រភពរូបភាព ៖ ហ្វេសបុក Chea Vannarith និង សាវិន ហ្វីលីព

























Account
Security
Favourite Content