ប៉ូគឹមថេង សុតធីតា ខំផ្សព្វផ្សាយវប្បធម៌ខ្មែរតែត្រូវមហាជនមួយចំនួនរិះគន់

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​ប៉ូ​គឹម​ថេង ​សុត​ធីតា​ Miss Grand Cambodia 2021 បាន​យក​របាំ​ត្លុក ​«​ទេវតា​ក្រងិងក្រងង់ ឬ ទេវតា​អត់​លុយ​» ​មក​រាំ​ក្នុង​ន័យ​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​ ប៉ុន្តែ​​ត្រូវ​បាន​មហាជន​មួយ​ចំនួន​រិះគន់យ៉ាងខ្លាំង​​​។​​​

តាម​រយៈ​របាំ​ត្លុក​ដែល​មាន​ឈ្មោះ​ថា ​«​ទេវតា​ក្រងិងក្រងង់ ឬ ទេវតា​អត់​លុយ​»​ ត្រូវ​បាន​ Miss Grand Cambodia 2021 ប៉ូ​គឹម​ថេង ​សុត​ធីតា​ យក​មក​រាំ​បង្ហាញ​ក្នុង​ន័យ​ផ្សព្វផ្សាយ ​និង​ប្រជ្រៀត​របាំ​មួយ​នេះ​ឱ្យ​មហាជន​បាន​ស្គាល់​កាន់​តែ​ច្រើន​ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​មហាជន​មួយ​ចំនួន​ដែល​មិន​បាន​ស្គាល់ ​និង​ដឹង​ច្បាស់​ពី​របាំ​មួយ​នេះ​នាំ​គ្នា​រិះ​គន់​ទាំង​ងងឹត​ងងុល​ដោយ​លើក​ឡើង​ក្នុង​មតិ​ផ្សេង​ៗ គ្នា​ក្នុង​ន័យ​ជាន់​ពន្លិច ​និង​មិន​បាន​ឱ្យ​តម្លៃ​អ្នក​ដែល​បាន​យក​របាំ​បុរាណ​ខ្មែរ​មួយ​នេះ​មក​បង្ហាញ​។​ ក្នុង​នោះ​ដែរ​ ក៏​មាន​មតិ​មហាជន​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ស្គាល់​ច្បាស់​ពី​របាំ​មួយ​នេះ​នាំ​គ្នា​បង្ហាញ​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​អំពី​របាំ​ត្លុក​មួយ​នេះ​ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​ក៏​បាន​សរសើរ ​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់ ​ប៉ូ​គឹម​ថេង ​សុត​ធីតា ​ដើម្បី​បន្ត​ចែក​រំលែក​ និង​ផ្សព្វផ្សាយ​វប្បធម៌​របាំ​បុរាណ​ខ្មែរ​ឱ្យ​ពិភពលោក​បាន​ស្គាល់​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។​​​​​​​​

យ៉ាង​ណា​មិញ ​ក្នុង​នាម​ជា​មនុស្ស​របស់​មហាជន ប៉ូ​គឹម​ថេង ​សុត​ធីតា​​ បាន​ឆ្លើយ​តប​ជាមួយ​មតិ​រិះ​គន់​ទាំង​នោះ​ដោយ​មាន​ភ្ជាប់​ជាមួយ​អត្ថបទ​ស្រាវជ្រាវ​ដើម្បី​ជា​ភស្តុតាង​បង្ហាញ​ថា​នេះ​ពិត​ជា​របាំ​របស់​ខ្មែរ​ប្រាកដ​មែន​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​របាំ​ត្លុក «​ទេវតា​ក្រងិងក្រងង់ ឬ ទេវតា​អត់​លុយ​» គឺ​ជា​ឈុត​ខ្លី​មួយ​ដែល​ដក​ស្រង់​ចេញ​ពីក្នុង​រឿង ​​”ព្រះចន្ទគោរព” ​​ក្នុង​ទម្រង់​ល្ខោន​អាប៉េ​​ ដែលសម្ដែង​ដោយ​តួ​អង្គ​ទេវតា​មាន​ភាព​ជា​ត្លុក​​ ហើយល្ខោន​អាប៉េ​នេះ​ដែរ​ភាគ​ច្រើន​ត្រូវ​បាន​សម្ដែង​នៅ​ក្នុង​វាំង​ចឹង​ហើយ​ទើប​មិន​សូវ​មាន​អ្នក​ស្គាល់​ ដូច្នេះ​ការ​លើក​យក​មក​បង្ហាញ​គួរ​ណា​ទទួល​បាន​ការ​កោត​សរសើរ​ ជាពិសេសសូម​ចូល​រួម​ថែ​រក្សា​របាំ​បុរាណ​មួយ​នេះឱ្យ​កូន​ចៅ​ជំនាន់​ក្រោយបានស្គាល់ផង៕

ទស្សនាវីដេអូ ប៉ូ​គឹម​ថេង ​សុត​ធីតា រាំរបាំត្លុក ​«​ទេវតា​ក្រងិងក្រងង់ ឬ ទេវតា​អត់​លុយ​» ៖ https://www.facebook.com/sothidapokimthengofficialpage/videos/2219231245125361

ប្រភពរូបភាព និងវីដេអូ ៖ ហ្វេសបុក ប៉ូ​គឹម​ថេង ​សុត​ធីតា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *